ទីក្រុងប៉េកាំងប្រទេសចិន បានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩បំប្លែងថ្មី អូមីក្រុង ក្នុងសហគមន៍ទីក្រុងប៉េកាំងជាលើកដំបូង ខណៈដែលការប្រកួតកីឡាអូឡំពិករដូវរងាជិតមកដល់ ។
សារព័ត៌មាន Global Times បានផ្សាយថា អ្នកជំងឺអូមីក្រុង រស់នៅក្នុងសង្កាត់ Haidian (ទីក្រុងប៉េកាំង) បានចាប់ផ្តើមបង្ហាញរោគសញ្ញានៅថ្ងៃទី ១៤ខែមករា ហើយត្រូវបានធ្វើតេស្តនៅថ្ងៃទី១៥ខែមករា។ ប្រភពដែលចម្លងរោគនេះមិនទាន់ដឹងនៅឡើយទេ ដោយសារតែអ្នកជំងឺមិនបានជួបជាមួយអ្នកណានោះឡើយ ហើយក៏មិនដែលចេញពីទីក្រុងប៉េកាំងរយៈពេល១៤ថ្ងៃកន្លងមកហើយ។
មនុស្សពីរនាក់ដែលរស់នៅជាមួយអ្នកជំងឺខាងលើ ក៏បានធ្វើតេស្តតែអវិជ្ជមាន។ ក្រៅពីនេះនៅមានមនុស្ស១៥នាក់ប៉ះពាល់ដោយប្រយោល ក៏បានធ្វើចត្តាឡី
ស័ក និងមនុស្ស ២៤០០នាក់ ត្រូវបានធ្វើតេស្តដោយខ្លាចមានករណីឆ្លងផ្សេងទៀតក្នុងសហគមន៍ទីក្រុងប៉េកាំង។ តំបន់ដែលអ្នកជំងឺរស់នៅគឺបានបិទខ្ទប់ទាំងស្រុង។
លោក Xu Hejian អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងប៉េកាំងបានលើកឡើងថា រដ្ឋាភិបាលស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងា ដែលនឹងធ្វើឡើងនៅថ្ងៃទី៤ខែកុម្ភៈ ឆ្នាំ២០២២ ។ ទាំងនោះហើយទីក្រុងប៉េកាំងបានរឹតត្បិតយ៉ាងតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩៕ ដោយសាធី