ក្រសួងបរិស្ថាន​ សត្វ​ខ្ទីង ត្រូវថតបានកាលពីពេលថ្មីៗនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃចន្ទ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ខ្ទីង (ឈ្មោះអង់គ្លេស៖ Gaur ឈ្មោះវិទ្យាសាស្រ្ត៖ Bos gaurus ) ត្រូវថតបានកាលពីពេលថ្មីៗនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។

សត្វខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ លាតសន្ធឹងរហូតដល់ពាក់កណ្តាលខ្នង ហើយជើងក្រោមទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ប្រផេះ។ វាអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកំពស់២០០០ម (តំបន់ខ្ពង់រាប និងជួរភ្នំក្រវាញ) នៅតំបន់ព្រៃស្រោង ព្រៃល្បោះ វាលស្មៅ និងអាចរស់នៅរយៈកំពស់ខ្ពស់ជាងសត្វទន្សោង។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ អាហាររបស់វា គឺល្បះខ្ចីៗ ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ ខ្ទីងមានវត្តមាននៅតំបន់មួយចំនួននៃប្រទេសកម្ពុជាដូចជា ភូមិភាគឦសាន ភូមិភាគខាងជើង ខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) និងខេត្តកំពង់ស្ពឺ។ សត្វខ្ទីង ជាប្រភេទមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទ​ងាយរងគ្រោះថ្នាក់ជាសាកល៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print