សម្ដេចភក្ដី សាយ ឈុំ អនុញ្ញាតជូនប្រតិភូអង្គការបណ្ដុះបណ្ដាលវប្បធម៌ឥស្លាមគូវ៉ែត ចូលជួបសម្ដែងការគួរសម

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រឹស័ក ព ស ២៥៦៥ ត្រូវនិង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២
សម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតជូនលោក អាស្សាអាត អ៊ាល់ហ្សាវ៉ារី ប្រតិភូតំណាងអង្គការបណ្ដុះបណ្ដាលវប្បធម៌ឥស្លាមគូវ៉ែត ( ដែលជាប្រភពម្ចាស់ជំនួយរបស់សមាគមប្រភពល្អកម្ពុជា ) ចូលជួបសម្ដែងការគួរសមក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១០-២០ ខែមករា ឆ្នាំ២០២២ ។
អញ្ជើញចូលរួមជាមួយប្រតិភូរួមមាន លោកឆាយ វណ្ណា សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកតហ៊ើរ អ៊ូម៉ើរ ប្រធានសមាគមប្រភពល្អកម្ពុជាផងដែរ។
សូមបញ្ជាក់ថា,សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ រួចរាល់។
គែនាព្រឹកថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ កន្លងទៅ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៤) នៅសាលសិក្ខាសាលាបណ្ណាល័យខាងត្បូង វិមានព្រឹទ្ធសភា ។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,២៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៦០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៣,៣៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៤៣% ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print