មន្រ្តីជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ ចុះពិនិត្យទីតាំងស្នើសុំគម្រោងវិនិយោគអេកូទេសចរណ៍ខ្នាតតូចទំហំមិនលើស១០ហិកតា

ចែករំលែក៖

ខេត្ត​កំពត​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ការចុះពិនិត្យទីតាំងស្នើសុំគម្រោងវិនិយោគអេកូទេសចរណ៍ខ្នាតតូចទំហំមិនលើស១០ហិកតា ចំនួន១គម្រោង និងចុះកំណត់បោះព្រំប្រទល់ដីវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិផ្ទៃដីមិនលើសដប់ហិកតាចំនួន ៦គម្រោង។

ប្រភពដដែលបន្តថា​ លោកស្រី​ ម៉ុម ថានី រដ្ឋលេខាធិការ,​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន​ បានដឹកនាំក្រុមការងារក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្តកំពត និងក្រុមហ៊ុន សរុបប្រមាណ១៩រូប កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ចុះពិនិត្យទីតាំងជាក់ស្តែង និងប្រជុំពិភាក្សាលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិដែលមានផ្ទៃដីទំហំមិនលើស ១០ហិកតា ចំនួន ០១គម្រោង និងចុះកំណត់ព្រំប្រទល់ដីវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិផ្ទៃដីមិនលើសដប់ហិកតាចំនួន ៦គម្រោងទៀតស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស បូកគោ ក្នុងភូមិសាស្ត្រភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ។

គួរបញ្ជាក់ថា​ ការចុះពិនិត្យទីតាំងស្នើសុំគម្រោងវិនិយោគអេកូទេសចរណ៍ខ្នាតតូច​ខាងលេីនេះ​​ ក្នុងគោលបំណងដើម្បីសិក្សាជាក់ស្តែងលើទីតាំងស្នើសុំវិនិយោគ និងដើម្បីចុះកំណត់ការបោះបង្គោលព្រំប្រទល់ដីលើទីតាំងគម្រោងទាំង៧ ខាងលើ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print