ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈបានចំនួន៦នាក់ ជាបន្តបន្ទាប់កាលពីថ្ងៃ ទី ១៧ ខែ មករា ឆ្នាំ២០២២ នៅក្នុងមូលដ្ឋានសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ ឈ្មោះ ស៊ូ ដេវីត ភេទប្រុសអាយុ២០ឆ្នំា មុខរបរជាងភ្លើងស្នាក់នៅភូមិប៉ប្រក់ខាងត្បូងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី២)ឈ្មោះ ជួន សូម៉ាត្រា ហៅចេក ភេទប្រុសអាយុ២៥ឆ្នំាមុខរបរនៅផ្ទះស្នាក់នៅភូមិប៉ប្រក់ខាងត្បូងសង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី៣)ឈ្មោះ អៀង សាន់ថៃ ហៅឆៃ ភេទប្រុសអាយុ២៥ឆ្នំាមុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
ជនសង្ស័យទី៤)ឈ្មោះ សោម វិចិត្រ ហៅចិត្ត ភេទប្រុសអាយុ៤២ឆ្នំាមុខរបរសន្តិសុខស្នាក់នៅមិនពិតប្រាកដ។
ជនសង្ស័យទី៥)ឈ្មោះ សំ សុផាត ហៅ ផាភេទប្រុសអាយុ៣៥ឆ្នំាមុខរបរជាងកាត់កញ្ចក់ស្នាក់នៅភូមិប៉ប្រក់ខាងត្បូងសង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី៦)ឈ្មោះ ជួន វីរៈ ហៅអូន ភេទប្រុសអាយុ៣៣ឆ្នំាមុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
ដកហូតសម្ភារៈមួយចំនួន ម៉ូតូម៉ាកហុងដាស្កុបពីចំនួន០១គ្រឿង,កាបូបចំនួន០៤,អត្តសញ្ញាណប័ណ្ណចំនួន០៤សន្លឹក,កាតចាក់វ៉ាក់សាំងចំនួន០៧សន្លឹក,ប័ណ្ណ .ប.ស.ស.ចំនួន០២សន្លឹកនិងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត។
សមត្ថកិច្ចបានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេី កម្លាំងបានល្បាតក្នុងមូលដ្ឋានចំណុចងាយរងគ្រោះ ស្រាប់តែឃេីញជនសង្ស័យម្នាក់ជិះម៉ូតូអត់ពាក់ស្លាកលេខ ដោយមានការសង្ស័យទេីបធ្វេីការឃាត់ខ្លួនដេីម្បីសួរនាំ ក្រោយពីសួរនាំជននោះបានសារភាពថាខ្លួនធ្លាប់ធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវជាពិសេសនៅចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុងតែម្តងនិងមានបក្ខពួកផ្សេងទៀត ។ បន្ទាប់មកទេីបកម្លាំងនាំជនសង្ស័យយកទៅបក្ខពួកទៀតតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្តិ៍កំពុកំសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញចាត់ការបន្ត៕
ដោយ៖សុខាសែនជ័យ