ខេត្តបន្ទាយមានជ័យ៖ រថយន្តទូរីមួយគ្រឿងបុកបុគ្គលិកមេក្រូហិរញ្ញវត្ថុ២នាក់បណ្ដាលឲ្យស្លាប់និងកន្លែង កាលពីវេលាម៉ោង៣ និង៣០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រងចំណុចមីក្រូហរិញវត្ថុហត្ថាកសិករឋិត ក្នុងភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះដែលស្លាប់២នាក់ទី១.ឈ្មោះ ហល់ហៀត ភេទប្រុស អាយុ២៥ឆ្នាំ និងទី២.ឈ្មោះញ៉េបត្រា ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំងពីរស់នៅភូមិរំដេង ឃុំត្រាំសស រស្រុកស្រីស្នំ ខេត្តសៀមរាប។
នគរបាលចរាចរណ៍ស្រុកមង្គលបូរីបានប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺជនរងគ្រោះទាំង២នាក់ដែលជាបុគ្គលិកមេក្រូហិរញ្ញវត្ថុបានធ្វើដំណើរតាមផ្លូវជាតិលេខ៥ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក់លេខសៀមរាប1R-8557 ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនលុះដល់ចំណុចកើតហេតុឡើងជែងម៉ូតូមួយគ្រឿងធ្វើដំណើរស្របទិសគ្នាទៅនៅខាងឆ្វេង រួចក៏មានរថយន្តមួយគ្រឿងទៀតម៉ាកទូរីស ពណ៌បៃតងចាស់ ពាក់ស្លាក់លេខឧត្តរមានជ័យ2A-0407 ដែលបើកបរដោយឈ្មោះរ៉េត មាន ភេទប្រុស អាយុ៣៦ឆ្នាំនៅភូមិគោកច្រេសឃុំ ស្រុកសំរោង ខេត្តឧត្តមានជ័យ ធ្វើដំណើរធ្វើដំណើរតាមបណ្ដោយផ្លូវជាតិក្នុងទិសដៅពីជើងទៅត្បូងបុកចំពីមុខបណ្ដាលឲ្យបុរស២នាក់ស្លាប់នៅនិងកន្លែងកើតហេតុតែម្ដង ចំណែកម៉ូតូខូចខាតស្ទើរទាំងស្រុង ហើយរថយន្តខូចខាតបន្តិច។ ចំណែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់។
ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងកម្លាំងនគបាលជំនាញបានចុះធ្វើការវាស់វែង ធ្វើកំណត់ហេតុយកម៉ូតូរងគ្រោះនិងរថយន្តយកទៅរក្សាទុក្ខនៅអធិការដ្ឋានស្រុកមង្គលបូរី ដើម្បីដោះស្រាយតាមច្បាប់ ។ រីឯសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យសាច់ញ្ញាតិយកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ វណ្ណា