ទឹកប្ដូរនិស្ស័យចូលខ្លួនដុតផ្ទះម្ដាយខ្លួនឯងចោលខ្ទេច ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តតាកែវ : បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីទឹកប្ដូរនិស្ស័យបានចូលខ្លួនហើយដុតបំផ្លាញផ្ទះម្ដាយខ្លួនឯងឆេះខ្ទេចគ្មានសល់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី១៧ ខែមករាឆ្នាំ២០២២ នៅក្នុងភូមិថ្មី ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះមិន ទូច អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី ឃុំកុមារាជាស្រុកបាទី ខេត្តតាកែវ បានផឹកស្រាស្រវឹងរួចដុតផ្ទះបាយម្ដាយរបស់ខ្លួនឈ្មោះពុត ង៉ែត អាយុ៧៧ឆ្នាំ មុខរបរកសិករបណ្ដាលឱ្យខូចខាតអស់ទាំងស្រុង ។
សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា ផ្ទះបាយដែលជនប្រមឹកដុតចោលនោះមានទំហំ៥ម៉ែត្រ×៦ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ហើយសម្ភារដែលខូចខាតជាមួយគ្នានោះរួមមាន៖
ធុងទឹក១ ទូចាន១ ឆ្នាំងបាយ១ អង្ករ១បាវនិងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទីធ្វើការឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធី៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print