អតីតម្នាក់ជើងខ្លាំងរកស៊ីឈើល្មើសច្បាប់(ស៊ូ ម៉ារិទ្ធ) ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនជាមួយបក្ខពួក និងចាប់យក​រថយន្តដឹកឈើប្រណិតក្នុងបទល្មើសជាក់ស្តែង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ អតីតម្នាក់ជើងខ្លាំងរកស៊ីឈើល្មើសច្បាប់ និងសំបូររឿងអាស្រូវដ៏ច្រើនម្នាក់ ព្រមទាំងបក្ខពួកត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកអូរាំងនិង ខេត្តមណ្ឌលគិរី ចាប់ខ្លួននៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៧៦ ក្នុងភូមិសាស្ត្រតំបន់ព្រៃកាពារអភិរក្សជីវចំរុះសីមា ស្ថិតក្នុងស្រុកអូរាំងនិងស្រុកកែវសីមា និងត្រូវបញ្ជួនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ។

ការចាប់ខ្លួនមនុស្សរួមទាំងមានវត្ថុតាងបទល្មើសព្រៃឈើនៅព្រឹកនេះ គឺបានធ្វើឡើងពីសំណាក់កងរាជអាវុធ ហត្ថដែលដឹកនាំដោយលោក សូ សំអាត មេបញ្ជាការអាវុធហត្ថស្រុកអូរាំង ។

សមត្ថកិច្ចបានឲ្យដឹងថា បានឃាត់ខ្លួនឈ្មោះស៊ូ ម៉ារិទ្ធ ដែលជាមុខសញ្ញារកស៊ីជួញដូរឈើប្រណិតយ៉ាងសកម្មក្នុងស្រុកអូរាំងនិងស្រុកកែវសីមា។ ហើយក្នុងនោះគេក៏បានឃាត់ខ្លួនបក្ខពួក រួមនិងរថយន្តម៉ាកឡិចស៊ីស ពណ៌ខ្មៅ១គ្រឿងព្រមទាំងឈើប្រណិតចំនួន០៨ដុំ ផងនោះ ទៀត។

សមត្ថកិច្ចបន្តថា លោក ស៊ូ ម៉ារិទ្ធ ធ្លាប់មានរឿងអាស្រូវច្រើន ហើយត្រូវបានប្រមុខថ្នាក់ដឹកនាំដកតូនាទីចេញពីការងារកាលពីកន្លងមក។ ស៊ូ ម៉ារិទ្ធ ជាជើងខ្លាំងទាំងរកស៊ីបទល្មើសព្រៃឈើ ប្រើប្រាស់គ្រឿងញៀន និងធ្លាប់បានប្រព្រឹត្តនូវសកម្មភាពល្មើស ធ្លាប់យកកាំភ្លើងខ្លីភ្ជង់លោកអភិបាលស្រុកកែវសីមា ស៊ិន វណ្ណវុឌ្ឍ ក្នុងយុទ្ធនាការចាប់រថយន្តខុសបច្ចេកទេស  ធ្លាប់ត្រូវបានព្រះរាជអជ្ញាចេញដឺការ ឡោមព័ទ្ធផ្ទះពាក់ព័ន្ធនិងលាក់ទុកឈើប្រណិតដ៏ច្រើនចំនួន២លើក ហើយនិងករណីផ្សេងៗទៀត។

គួររំលឹកថា លោកចៅក្រមសាលាដំបូងខេត្តមណ្ឌលគិរីលោក គង់ ខេរា បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ស៊ូ ម៉ារិទ្ធ ផងដែរកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ពីបទកំហែងយកប្រព្រឹ្តនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ បទល្មើសដែលមានចែងឲ្យផ្តន្ទាតាមបញ្ញាតិ្តមាត្រា ៣៦៣ និងមាត្រា ៣៦៦ នៃក្រុមព្រហ្មទណ្ឌ៕

ស៊ូម៉ារី១

20160419211441

ដោយ៖ សុខ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print