កាកបាទក្រហមកម្ពុជា​ទទួល​អំណោយ​ពីក្រុមហ៊ុន​សប្បុរសជន​ឧបត្ថម្ភជែលលាងដៃ ជំហានទី២ ចំនួន១៦.២០០កេស

ចែករំលែក៖

ភ្នំពេញ​៖​ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានទទួលជែលលាងដៃជំហានទី២ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប) ពីក្រុមហ៊ុនសប្បុរសជន​ ដែលជំហានទី១បានទទួលកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោក​ស្រី​ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រី​ ម៉ែន នារីសោ
ភ័គ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនដែលបាននាំយកជែលលាងដៃទាំងនេះមកជូនកាកបាទក្រហមកម្ពុជា ហើយកាកបាទក្រហមកម្ពុជានឹងបន្តអនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺលើកកម្ពស់អភិបាលកិច្ចល្អ ការគ្រប់គ្រងមានតម្លាភាព និងគណនេយ្យភាពចំពោះម្ចាស់អំណោយក៏ដូចជាផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលទទួលផលពីកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះ លោកស្រី​អគ្គលេខាធិការរងទី១​ បានគូសបញ្ជាក់ថា៖ «ជែលលាងដៃទាំងអស់នេះ ពិតជាមានសារសំខាន់សម្រាប់ប្រតិបត្តិករជួរមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយដែលការទទួលជែលជាជំហានទី២នេះ កាកបាទក្រហមកម្ពុជានឹងបន្តចែកជូនទៅដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៨ផ្សេងទៀតដែលមិនទាន់បានទទួល និងអនុសាខាខណ្ឌទាំង១៤នៅរាជធានីភ្នំពេញ ក៏ដូចជាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានាដើម្បីចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅតាមមូលដ្ឋានរបស់ខ្លួន»។

ជាកិច្ចឆ្លើយតប លោក គីម ឆាយដានីតា តំណាងឱ្យលោក ម៉ក់ អុីងថូវ អគ្គនាយកក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនបានចូលរួមចំណែកកិច្ចការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា តាមរយៈការផ្តល់ជូននូវជែលលាងដៃ ហើយដែលសម្ភារអនាម័យទាំងនេះ ត្រូវបានបែងចែកចំទិសដៅ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print