តម្លៃប្រេងនៅលើពិភពលោកអាចកើនឡើងដល់១០០ដុល្លារក្នុងមួយបារ៉ែល

ចែករំលែក៖

 នៅលើទីផ្សារចរាចរណ៍ប្រេងនៅលើពិភពលោកនាថ្ងៃទី១៩ ខែមករា តម្លៃប្រេងនៅលើពិភពលោកបានកើនឡើងដល់ទៅ៨៩ដុល្លារក្នុងមួយបារ៉ែល គឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែតុលាឆ្នាំ២០១៤មកទល់ពេលនេះ។ ក្រុមអ្នកជំនាញបានលើកឡើងថា តម្លៃប្រេងអាចកើនឡើងដល់ទៅ១០០ដុល្លារក្នុងពេលខាងមុខ។ គិតត្រឹមម៉ោង១៤ថ្ងៃទី១៩ខែមករា តម្លៃប្រេង Brent សម្រាប់ខែមីនាឆ្នាំ២០២២ កើនឡើង១,១៤% ស្មើនឹង៨៨,៥១ដុល្លារក្នុងមួយបារ៉ែល។ ក្នុងពេលខ្លះតម្លៃចរាចរនៅលើទីផ្សារកើនឡើងដល់ទៅ៨៩ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅនៅលើពិភពលោកបន្តកើនឡើងខ្ពស់លើកទី៤ជាប់គ្នា ដោយសារតែបំពង់បង្ហូរប្រេង Kirkuk – Ceyhan រវាងប្រទេសអុីរ៉ាក់ នឹងតួកគីផ្អាកដំណើរការ ដោយសារតែមានករណីផ្ទុះមិនទាន់ដឹងពីមូលហេតុ ។ នោះជាបំពង់បង្ហូរប្រេងដ៏សំខាន់បំផុតជួយបញ្ជូនប្រេងឆៅពីអុីរ៉ាក់ទៅកាន់ទីផ្សារអន្តរជាតិ។ នៅពេលនេះរដ្ឋាភិបាលតួកគីបានបញ្ជាក់ថា នឹងខិតខំដំណើរការបំពង់បង្ហូរប្រេងខាងលើឱ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន។ អុីរ៉ាក់ជាប្រទេសខួងយកប្រេងឆៅធំលំដាប់ទីពីរនៅក្នុងប្រទេសនាំចេញប្រេងពិភពលោក OPEC ។ ក្រុមអ្នកជំនាញបានលើកឡើងថា ស្ថានភាពប្រេងនៅតែបន្តប្រែប្រួលឡើងថ្លៃខ្ពស់នាឆ្នាំ២០២២នេះ ដោយសារតែតម្រូវការប្រើប្រាស់កើនឡើងក្រោយកូវីដ-១៩បានថយចុះ ។ លោក Edward Moya អ្នកឯកទេសវិភាគពីទីផ្សារមូលបត្រ (ភាគហ៊ុន) OANDA របស់អាមេរិក បានវាយតម្លៃថា តម្លៃប្រេង Brent នឹងកើនឡើងដល់១០០ដុល្លារក្នុងមួយបារ៉ែលនាពេលដ៏ខ្លីខាងមុខ ៕ ដោយសាធី
រូបថត៖TTXVN-VNA.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print