ភ្នំពេញ ៖ ពិតប្រាកដណាស់គ្រឿងញៀនបំផ្លាញអនាគតអ្នក ក្រុមគ្រួសារអ្នក នឹងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិផង !
ជាក់ស្ដែងជនសង្ស័យចំនួន៤៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២១ករណីទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមករានេះ ។ នៅក្នុងចំណោមជនសង្ស័យទាំងចំនួន៤៧នាក់ រួមមាន ៖ ជួញដូរ ១៧ករណី ឃាត់ ៣០នាក់(ស្រី ១នាក់) និងប្រើប្រាស់ ៤ករណី ឃាត់ ១៧នាក់(ស្រី ០នាក់)។
វត្ថុតាងចាប់យកសរុបមាន
-មេតំហ្វេតាមីន(Ice) = ១០,០១ក្រាម និង៥៨កញ្ចប់តូច។
-មេតំហ្វេតាមីន(Wy) = ០,០៤៥ក្រាម។
-កេតាមីន(Ke) = ១,០១ក្រាម។
លទ្ធផលនេះការបង្ក្រាបខាងលើនេះមានការចូលរួមចំនួន ១០អង្គភាព ៖
នគរបាលជាតិ : ១០អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់។
២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ០,២២ក្រាម, Wy ០,០៤៥ក្រាម និងKe ១,០១ក្រាម។
៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,២៩ក្រាម។
៤ / កំពង់ស្ពឺ៖ ជួញដូរ ១កេណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១,៥៩ក្រាម។
៥ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៦ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧កញ្ចប់តូច។
៧ / រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ៧នាក់ ចាប់យកIce ៧កញ្ចប់តូច។
៨ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៦១ក្រាម។
៩ / សៀមរាប៖ ប្រើប្រាស់ ២ករណី ឃាត់ ១៣នាក់។
១០ / ត្បូងឃ្មុំ៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ ចាប់យកIce ៤៣កញ្ចប់តូច។
កងរាជអាវុធហត្ថ : ២អង្គភាព
១ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,៣៧ក្រាម។
២ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៩៣ក្រាម៕
ដោយ ស សម