បើកគោយន្តយន្តកន្ត្រៃឆ្លងកាត់ផ្លូវទៅបុកជាមួយម៉ូតូដែលបើកបញ្ច្រាសទិសគ្នារងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់របួសធ្ងន់និងស្រាលម្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាង
អ្នកបើកបរគោយន្តកន្ត្រៃបើកឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្នទៅបុកបញ្ច្រាសជាមួយម៉ូតូហុងដាវ៉េវពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ក្នុងភូមិត្រពាំងពពេល ឃុំអម្ពិល ស្រុករមាសហែក ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នករងគ្រោះមានឈ្មោះមាន ភារម្យ អាយុ៣០ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណើរឈ្មោះជ័យ វរ:ភុត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ជិះម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បានរងការខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើកគោយន្តបង្កហេតុមានឈ្មោះថង ដា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ
មុនីព្រឹក្សា ឃុំត្រស់ ស្រុករមាសហែក។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើកគោយន្តកន្ត្រៃមួយគ្រឿងនៅត្រង់ចន្លោះគីឡូម៉ែត្រលេខ៤០និង៤១ដោយធ្វើដំណើរពីលិចទៅកើតឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្នក៏ទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នាខណៈម៉ូតូរងគ្រោះកំពុងបើកបរពីទិសខាងជើងមកទិសខាងត្បូងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ក្រោយមកអ្នកអ្នករងរបួសទាំង៣នាក់ត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងធ្វើការវាស់វែងរួចអូសយកវត្ថុតាងទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអម្ពិលដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print