មន្រ្តីជំនាញ ក.ប.ប. ស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រមានសារធាតុគីមីចំនួន ៥គ្រឿងក្នុងថ្ងៃផ្សេងគ្នា

ចែករំលែក៖

ខេត្តកំពត៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា​ ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ​ កម្លាំងជំនាញ​ជារៀង​រាល់​ថ្ងៃ​តែងតែ​ចុះត្រួតពិនិត្យ​តាមផ្សារនានា​ នៅក្នុង​ស្រុក​ ខេត្ត​ ក្រុង​ ជាពិសេស​តាមច្រកព្រំដែន។

ជាក់ស្ដែង​មន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តកំពត​ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នាថ្ងៃទី ១៧ និង១៩ ខែមករា ឆ្នាំ២០២២ បានចូលរួមសហការជាមួយស្ថាប័ន​ មានសមត្ថកិច្ចធ្វេីការស្រាវជ្រាវរហូតរកឃើញ និងស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿងស្ថិតនៅមាត់ច្រកព្រែកចាកនៃខេត្តកំពត ក្នុងនោះផងដែររថយន្ត​ ២គ្រឿងចាប់បានក្នុងថ្ងៃទី១៧ និង៣គ្រឿងទៀតបន្តរកឃើញ និងចាប់បានក្នុងថ្ងៃទី១៩។

យោងតាមលទ្ធផលជាក់ស្ដែងរថយន្តទាំង ៥គ្រឿងខាងលើត្រូវបានមន្រ្តីជំនាញរកឃើញថាបង្គាចំនួន ៦,២៦៨គីឡូក្រាមមានសារធាតុគីមីដោយចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់យ៉ាងខ្លាំងផងដែរ។

ក្រោយប្រតិបត្តិការចប់​បង្គាទាំងអស់ត្រូវបានមន្រ្តីជំនាញដកហូត និងកម្ទេចចោលភ្លាមៗមិនចាំយូរឡើយ ចំពោះម្ចាស់ទំនិញត្រូវបានរងការពិន័យតាមច្បាប់ជាធរមាន​ ពីមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print