ឆក់កាបូបស្រីស្អាតបានសម្រេច​ តែគេចមិនផុតពីកម្លាំងនគរបាលខេត្តព្រះសីហនុ​ តាមក្របួចជាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់​បានធ្វេី​សកម្មភាព​ឆក់យកកាបូបស្រីស្អាតម្នាក់​ ដែលកំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បានសម្រេច​ ហើយ​ព្យាយាម​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ប៉ុន្តែ​បន្តិចក្រោយមកត្រូវ​បានកម្លាំងនគរបាលខេត្តព្រះសីហនុ​ ស្រាវជ្រាវបង្ក្រាប​បានវិញ។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០និង១០នាទីយប់​ មានប្រជាពលរដ្ឋរាយការណ៍តាមរយៈទូរស័ព្ទហតឡាញថា នៅចំណុចម្តុំរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យម្នាក់ជិះម៉ូតូ០១គ្រឿងម៉ាក M-SLAZ ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់យកកាបូបពីនារីជនជាតិខ្មែរម្នាក់ដែលកំពុងជិះម៉ូតូ០១គ្រឿង ម៉ាក SCOOPY ពណ៌ផ្កាឈូក រួចជិះរត់គេចខ្លួនបាត់ទៅ។
ប្រភពដដែលបន្តថា​ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ភេទប្រុស ជនជាតិខ្មែរ នៅចំណុចម្តុំខ្លោងទ្វារវត្តលើ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
ចំពោះសម្ភារបាត់បង់រួមមាន​កាបូបស្ពាយ ០១ ក្នុងនោះមាន៖
-កាបូបដៃ១
-ទូរស័ព្ទដៃ១គ្រឿងម៉ាក IPHONE 6PLUS ពណ៌ទឹកប្រាក់
-កាតចាក់វ៉ាក់សាំង១សន្លឹក
-ឯកសារមួយចំនួន ។

ក្រោយឃាត់ខ្លនជនសង្ស័យ​ កម្លាំង​ជំនាញ​របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសួរនាំ​ ដេីម្បីចាត់ការតាមច្បាប់​ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print