ហ្គាណា៖ ម៉ូតូបើកបុករថយន្តដឹករំសេវបណ្តាលឱ្យផ្ទុះឆេះផ្ទះអស់៥០០ខ្នងនិងស្លាប់១០នាក់

ចែករំលែក៖

មានករណីផ្ទុះរំសេវយ៉ាងខ្លាំង ក្នុងតំបន់ជនបទមួយស្ថិតនៅភាគខាងលិចប្រទេសហ្គាណា កាលពីថ្ងៃទី២០ខែមករា បានបង្កជាគ្រោះអគ្គិភ័យទ្រង់ទ្រាយធំបំផ្លាញផ្ទះសម្បែងអស់រាប់រយខ្នង។ ហេតុការណ៍ខាងលើកើតឡើង ក្រោយពេលម៉ូតូមួយគ្រឿងបានបើកបុករថយន្តដឹករំសេវទៅកាន់អណ្តូងរ៉ែមាស។ រូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញថា ភ្លើងកំពុងឆាបឆេះទ្រង់ទ្រាយធំទៅលើផ្ទះពលរដ្ឋនៅជុំវិញនោះយ៉ាងសន្ធោសន្ធៅ។ ក្រោយការផ្ទុះបង្កើតជារណ្តៅមួយយ៉ាងធំ។ លោក Seji Saji Amedonu អគ្គនាយករងគ្រប់គ្រងគ្រោះមហន្តរាយជាតិបានឱ្យដឹងថា មានផ្ទះ៥០០ខ្នងរងការបំផ្លាញ។ ក្រុមជួយសង្គ្រោះបានលើកឡើងថា បានរកឃើញសាកសព១០នាក់ ក្នុងហេតុការណ៍អគ្គិភ័យខាងលើ។ ពលរដ្ឋនៅក្នុងតំបន់បានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ បណ្តាសាលារៀន ព្រះវិហារបានបើកទ្វារដើម្បីឲ្យពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន។ ករណីផ្ទុះខាងលើកើតឡើងនៅតំបន់ Apiate ក្នុងពេលម៉ូតូមួយគ្រឿងបើកបុករថយន្តដឹករំសេវរបស់ក្រុមហ៊ុន Maxam ក្នុងពេលរថយន្តដឹករំសេវឆ្ពោះទៅកាន់ អណ្តូងរ៉ែ Chirano ។ ទីតាំងផ្ទុះមានចម្ងាយពីអណ្តូងរ៉ែ១៤០ គីឡូម៉ែត្រ៕ ដោយសាធី
រូបថត៖CNN.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print