អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បេី​កវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តន៍អនុក្រឹត្យស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ

ចែករំលែក៖

ខេត្តកំពង់ចាម៖ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ​ បានឱ្យដឹងថា​ អគ្គនាយកដ្ឋាន​ ក.ប.ប.​ សហការជាមួយអង្គការហេឡែនខេលល័រអន្តរជាតិ(HELEL KELLER INTL) និងអង្គការALIVE & THRIVE/FHI360 កាលពីម្សិលមិញនេះ​ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តន៍អនុក្រឹត្យស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ ក្រោមអធិបតីភាពលោក ឌឹម ថេង អគ្គនាយករង តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។

សូមជម្រាបថា​ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលចំនួនពីរថ្ងៃ គឺថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកស្រី ជិន សេដ្ឋា តំណាងអង្គការ ALIVE & THRIVE/FHI360 និងលោក ជុំ វាសនា តំណាងអង្គការហេឡែនខេលល័រអន្តរជាតិ(HELEL KELLER INTL) លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម រួមជាមួយលោកប្រធាន អនុប្រធានសាខា ប្រធានការិយាល័យ អនុប្រធានការិយាល័យ ដែលមកពីខេត្តចំនួន៦ គឺខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។

ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. សូមថ្លែងអំណរគុណតំណាងអង្គការទាំងពីរដែលតែងសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. រៀបចំវគ្គបណ្ដុះបណ្ដាលលើការអនុវត្តន៍អនុក្រឹត្យស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ នាពេលកន្លងមក។ គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលគឺដើម្បីពង្រឹងចំណេះដឹងនិងការកសាងសមត្ថភាពលើការការពង្រឹងការអនុវត្ត និងការតាមដានត្រួតពិនិត្យអនុក្រឹត្យលេខ១៣៣ និងប្រកាសរួមអន្តរក្រសួងលេខ០៦១ ស្តីពីការផ្សព្វផ្សាយផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ។

គួរបញ្ជាក់ថា​ វគ្គបណ្ដុះបណ្ដាលនេះ​ មានការចុះត្រួតពិនិត្យនិងអនុវត្តផ្ទាល់ដោយសិក្ខាកាមដែលបានអញ្ជើញមកចូលរួម នៅតាមបណ្ដាផ្សារទំនើបក្នុងខេត្តកំពង់ចាម ដើម្បីស្វែងរកចំណុចមិនអនុលោមភាពនៅលើសំបកកំប៉ុងម្សៅទឹកដោះគោគ្រប់ម៉ាកផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print