ល្បែងបញ្ជល់មាន់ និងអាប៉ោងខុសច្បាប់ដ៏ធំ អាជ្ញាធរមូលដ្ឋាននិងសមត្តកិច្ច មិនហ៊ានបង្ក្រាបសង្ស័យមានខ្នងធំហើយ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នេះបើតាមប្រភពបានផ្តល់ព័ត៌មកថា: កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដែលគេស្គាល់ម្ចាស់បើកលេងល្បែងបញ្ជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង ឈ្មោះ(ឡេង) បានបើកបនល្បែងស៊ីសងខុសច្បាប់ សង្វៀនបញ្ជល់មាន់ និងចាក់អាប៉ោង ភ្នាល់ចាក់លុយធំៗ ហើយបានប្រមូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចខាងអាជ្ញាធរសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធឡើយ ហើយថែមទាំងផ្គើននិងអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ។
ប្រភពពលរដ្ឋបានបន្តឲ្យដឹងទៀតថាៈ ទីតាំងដែលបុគ្គលឈ្មោះ (ឡេង) បើកសង្វៀនបញ្ជល់មាន់ និងអាប៉ោង នៅចំណុចក្នុងចំការស្វាយចន្ទី ចូលតាមផ្លូវលំ(អង់តែន ០១១)ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងមួយថ្ងៃៗអ្នកញៀនល្បែងជាច្រើនរាប់សិបនាក់ មកប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូនលេងល្បែង ចាប់ពីព្រឹកដល់ល្ងាចជារៀងរាល់ថ្ងៃ ហើយជាយូឆ្នាំមកហើយ ហើយជល់មាន់មួយគូៗមានភ្នាល់ដាក់លុយចាប់ពី ររាប់លានរៀល និងរាប់ពាន់ដុល្លាឯណោះ ហើយថែមទាំងមានអ្នកភ្នាល់ចាក់លុយ ខាងក្រៅជាច្រើនបន្ថែមទៀត សើចសប្បាយហ៊ូកញ្ច្រៀវដោយមិនខ្វល់ឬខ្លាចរំខានដល់ណាឡើយ។

ចំណែកអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ មិនហ៊ានបង្ក្រាបប្រហែលជាខ្លាច បារមី ឬខ្លាចខ្នងធំនៅពីក្រោយ មេបនល្បែងខាងលើនេះហើយយ៉ាងណា។ ទើបធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល ផ្ទុះការរិះគន់ចំៗថា ហេតុអ្វីអាជ្ញាធរ និងសមត្ថកិច្ចបែជាខ្លាចអំណាចមេបនល្បែងរូបនេះទៅវិញ ធ្វើហាក់បីដូចជាមិនចាប់អារម្មណ៍ និងមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខសណ្ណាប់ធ្នាប់សង្គមយ៉ាងខ្លាំង។
ពាក់ព័ន្ធករណីរឿងនេះអាជ្ញាធរ ស្រុកត្រពាំងប្រាសាទ រួមទាំងអធិការដ្ឋាននគរបាលស្រុក ទាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ កំពង់រក្សាភាពស្ងៀមស្ងាត់ ទុកឲ្យបុគ្គលឈ្មោះ (ឡេង) ខាងលើនេះដើធ្វើភ្ចុះភ្លៀងតាមអំពើចិត្ត ខណ:ជាម្ចាស់សល្បែងស៉ីសងខុសច្បាប់ខាងលើនេះ។
ហេតុនេះហើយ ទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោកហួត សុធី ស្នងការនគរបាលខេត្ត ជាពិសេសលោកប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ។ មេត្តាចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងមានចំណាត់ការបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ដែលមាននៅចំណុចទីតាំងខាងលើនេះផងទាន ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលនៃយើង៕ រាល់ការចុះផ្សាយពាក់ព័ន្ធករណីបងល្បែងស៉ីសងខាងលើ អង្គភាពយើងខ្ញុំក្នុងកោលបំណងរិះគុណ ដើម្បីស្ថាបនា មិនបំពានសិទ្ធិអ្នកដ៍ទៃ មិនបំភ្លៃការពិត ជាកញ្ចក់ឆ្លុះបញ្ចាំងជូនរាជរដ្ឋាភិបាននៃយើង៕

...

ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print