លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោក ប្រាក់ សុខុន និងលោក ចូសេព បូរ៉េល វុនតេលេស តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ចូសេព បូរ៉េល វុនតេលេស តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ចូសេព បូរ៉េល វុនតេលេស (Josep Borrell, FONTELLES) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។
លោក ចូសេព បូរ៉េល វុនតេលេស បានអបអរសាទរកម្ពុជាដែលបានចូលកាន់តំណែងជាប្រធាន អាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងការតែងតាំង លោកឧបនាយករដ្ឋមន្ត្រី ជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា។ លោកតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបបានទទួលស្គាល់ ថា ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានភាពស្មុគស្មាញ និងពិបាក។ លោក ក៏បានសម្តែង នូវការព្រួយបារម្ភពាក់ព័ន្ធនឹងវិបត្តិដែលកំពុងតែកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានស្វែង រកផែនការរបស់កម្ពុជាដើម្បីដោះស្រាយស្ថានការណ៍។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ២០២២ កន្លងមក ដែលជាការបោះមួយជំហានទៅមុខក្នុងការព្យាយាមរកផលចំណេញលើការអនុវត្តការ ព្រមព្រៀងជាឯកច្ឆន្ធប្រាំចំណុច (5PC)។ ដំណើរទស្សនកិច្ចនេះ បាននាំមកនូវលទ្ធផល ជាច្រើន រួមមាន ការសន្យារបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋក្នុងការពន្យាបទឈប់បាញ់រហូតដល់ដំ ឆ្នាំនេះ និងបញ្ចប់អំពើហិង្សា គាំទ្រប្រេសិតពិសេសដើម្បីអនុវត្តអាណត្តិ និងអាចជួបជាមួយភាគី ពាក់ព័ន្ធទាំងអស់ សម្រួលដល់ការជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីធានានូវការអាចទទួលបាន ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងគ្មានការរើសអើង សម្រាប់អ្នកដែលត្រូវការជំនួយជា ចាំបាច់ និងពិចារណាឡើងវិញលើរឿងក្តីរបស់សាស្ត្រាចារ្យ សន ធូនែល (Sean Turnell) នៅពេល ដែលដំណើរការតុលាការបានបញ្ចប់។ សម្រាប់ជំហានបន្ទាប់ លោកឧបនាយករដ្ឋមន្ត្រី បាន ជម្រាបជូន លោកតំណាងជាន់ខ្ពស់អំពីការរៀបចំដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេស ស្ដីពីមីយ៉ានម៉ា និងសំណើគំនិតផ្តួចផ្តើមចំនួនពីរ ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ប្រកាសថាជាសកម្មភាពតាមដានបន្តពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ា នា ពេលថ្មីៗនេះ រួមមាន ការបង្កើតយន្តការមួយដែលមានសមាសភាពមកពី អាស៊ាន Troika និង អគ្គលេខាធិការអាស៊ាន ដើម្បីសម្របសម្រួល និងត្រួតពិនិត្យការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទបំ ចំណុច (5PC) និងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សាអំពីមធ្យោបាយចែកចាយជំនួយមនុស្ស ធម៌នៅមីយ៉ាន់ម៉ា។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីផែនការបង្កើតក្រុម «មិត្តរបស់ មីយ៉ាន់ម៉ា ដែលជាគំនិតផ្តួចផ្តើមរបស់ប្រទេសព្រុយណេដារូស្សាឡាម ដោយផ្តោតលើជំនួយ មនុស្សធម៌ និងស្វែងរកការគាំទ្រ និងការចូលរួមពីសហភាពអឺរ៉ុប។ លោកឧបនាយករដ្ឋមន្ត្រី បាន គូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ត្រូវបានអនុវត្ត ស្របតាមការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និងធម្មនុញ្ញអាស៊ាន (ASEAN Charter) ហើយនិងផ្អែកលើបទពិសោធន៍ពីអតីតកាលរបស់កម្ពុជា៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print