លោក ឡូយ សុផាត និងលោកស្រី កែកុល សោភា អភិបាល ក្រុមហ៊ុនលីនវតី ឯ.ក បានសម្ពោធកាត់ខ្សែបូ ប្រគល់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដាក់អោយប្រើប្រាស់ជាផ្លូវការ !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ លោកស្រី កែកុល សោភា អភិបាល ក្រុមហ៊ុនលីនវតី ឯ.ក បានប្រគល់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បន្ទាប់ពីកសាងរួចរាល់ សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោក ឡូយ សុផាត អ្នកតំណាងមណ្ឌលស្ទឹងត្រែង និងជាប្រធានក្រុមការងារគណ:កម្មាធិការកណ្តាល ចុះជួយខេត្តស្ទឹងត្រែង និងមានរៀបចំពិធីសន្និបាតគណបក្សប្រជាជនកម្ពុជា ឃុំសំអាង  និងបានបើកសន្និបាតប្រជុំពិភាក្សាត្រួតពិនិត្យទៅលើរបាយការណ៍ ៥ឆ្នាំកន្លងមក ក្នុងអាណត្តិចាស់ដែលបានធ្វើ និងសមិទ្ធផលនានា ដែលបានកសាងហេដ្ឋារចនាសម្ព័ន្ធ។ និងលើកផែនការ៥ឆ្នាំ សម្រាប់ឆ្នាំ២០២២ -២០២៧ ហើយនៅក្នុងអង្គសន្និបាតនោះ ក៏បានអនុម័តនៅលើលទ្ធផលកន្លងមក ក្រោយពីត្រួតពិនិត្យ សមិទ្ធផលនានា ដែលបានរីកចម្រើន គួរគាប់ប្រសើរ ។

សូមបញ្ជាក់ថា របាយការណ៍នេះបានលើកឡើងដោយប្រធានក្រុមប្រឹក្សាឃុំសំអាង ពីសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន អោយមានការ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ជាមួយនឹងការកសាងបានសមិទ្ធិផលថ្មីៗ លុបបំបាត់បទល្មើស អនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវតិ្ថភាព ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ នៅក្នុងនោះដែរក៏មានកម្មវិធីប្រកាសនូវបេក្ខជន ត្រូវឈរឈ្មោះសម្រាប់បោះឆ្នោតអណត្តិថ្មីខាងមុខ។

 លោក ឡូយ សុផាត អ្នកតំណាងមណ្ឌលស្ទឹងត្រែង និងជាប្រធានក្រុមការងារគណ:កម្មាធិការកណ្តាល ចុះជួយខេត្តស្ទឹងត្រែង បានមានប្រសាសន៍ គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរ សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ បានយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ស្គាល់ពីទុក្ខលំបាក គិតគូរ ពីសុខទុក្ខ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងមូលដ្ឋាន បានល្អប្រសើរ ។ 

ក្នុងឱកាសនោះ លោកក៏បានថ្លែងថា,  កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន មានសុខសុន្តិភាព  និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។ ជាមួយគ្នានេះ លោក ក៏បានក្រើនរំលឹកដល់បងប្អូនប្រធានក្រុមបក្ស  និងមេ៥០ខ្នង នាំគ្នាបន្តចូលរួមថែរក្សាសុខសន្តិភាព បន្តការគាំទ្រដល់រាជរដ្ឋាភិបាល តាមរយៈ ការខិតខំពង្រឹងមូលដ្ឋានរបស់ខ្លួន និងត្រូវចេះការពារខ្លួន ដោយបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជម្ងឺគ្រប់ប្រភេទ ពិសេសជម្ងឺ COVID-19 ៕

ដោយ៖ សុខ ខេមរា





...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print