គណៈប្រតិភូនៃនាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិនបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ : គណៈប្រតិភូនៃនាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិនបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីផេកផ្លូវការ របស់ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង២១និង០០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, តបតាមការអញ្ជើញរបស់ក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី២១ខែមករា គណៈប្រតិភូដែលដឹកនាំដោយលោក Huang Luqi អនុប្រធាននាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិនបានចាប់ផ្តើមបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជារយៈពេល៥ថ្ងៃ។ ក្នុងនោះ លោក Wang Wentian  ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការនៃក្រសួងសុខាភិបាលកម្ពុជាបានអញ្ជើញទទួលស្វាគមន៍ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

 

ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបន្តថា, ក្នុងដំណើរទស្សនកិច្ចនាលើកនេះ លោក Huang Luqi នឹងតំណាងឱ្យនាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាលកម្ពុជាស្តីអំពីការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនមកកាន់ប្រទេសកម្ពុជាសម្រាប់កិច្ចទប់ស្កាត់ជំងឺវីរុសកូវីដ១៩។ ដំណើរទស្សនកិច្ចនាលើកនេះគឺជាសកម្មភាពដ៏សំខាន់ក្នុងការអនុវត្តសមិទ្ធផលនៃកិច្ចប្រជុំតាមវីដេអូរវាងនាយករដ្ឋមន្ត្រីទាំងពីរប្រទេសកាលពីថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១។ នេះមិនត្រឹមតែនឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ១៩ប៉ុណ្ណោះទេ ថែមទាំងជួយជំរុញយ៉ាងពេញទំហឹងលើកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រួមរវាងប្រទេសទាំងពីរវិស័យឱសថបុរាណ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print