លោក ហ៊ុន ម៉ានី៖ ទឹកចិត្ត ឆន្ទៈ សេចក្ដីក្លាហាន និងស្មារតីទំនួលខុសត្រូវរបស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប បានបង្ហាញយ៉ាងច្បាស់ពីការលះបង់ សុខសុវត្ថិភាព អមដោយស្មារតីរួមសុខទុក្ខជាមួយប្រជាជន និងប្រជាជាតិនៅគ្រប់កាលៈទេសៈ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២​ លោកបានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះ សំណាល ជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធស.ស.យ.ក. ខេត្តព្រះសីហនុ ។ ក្នុងពិធីនេះ ក៏មានវត្តមានចូលរួមពីសំណាក់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា,លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក លោកស្រី ជាប្រធានស.ស.យ.ក ខេត្ត សមាជិក សមាជិកា គណៈកម្មកាធិការ ស.ស.យ.ក. ខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពជុំវិញខេត្ត។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក ហ៊ុន ម៉ានី​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២២​ ខែមករា​ ឆ្នាំ​២០២២។

នាឱកាស​នោះ​ដែរលោក គួច ចំរើន ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលតែងតែផ្តល់ឱកាសឱ្យយុវជនខេត្តព្រះសីហនុ បានធ្វើសកម្មភាព យ៉ាងច្រើនស្របតាមឆន្ទៈ មនសិកាដ៏ក្លៀវក្លារបស់ខ្លួនក្នុងបរិបទថ្មីនៃសង្គមប្រជាធិបតេយ្យសេរីពហុបក្ស។ ឯកឧត្តម បានថ្លែងការកោតសរសើរនិងវាយ តម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាស.ស.យ.កខេត្តព្រះសីហនុដែលកន្លង មកបានខិតខំលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បំពេញការងារសង្គម សកម្មភាពមនុស្សធម៌ ដើម្បីគាំទ្រដល់ គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ខិតខំលើកស្ទួយកិត្យានុភាពជាតិ ក្នុងស្មារតីយោគយល់អធ្យាស្រ័យគ្នារួបរួមសាមគ្គី ធ្វើ សកម្មភាពយ៉ាងសស្រាក់សស្រាំស្របតាមគោលការណ៍ណែនាំ បទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈ របស់សហភាពសហព័ន្ធយុវជនកម្ពុជា និងបានចូលរួមសកម្មភាពសង្គមជាច្រើន ទាក់ទាញទឹកចិត្តគាំទ្រយ៉ាងទូលំ ទូលាយពីប្រជាពលរដ្ឋរបស់យើង និងមហាជននៅគ្រប់មជ្ឈដ្ឋាន គ្រប់ស្រទាប់ឈវណ្ណៈទូទាំងខេត្តព្រះសីហនុ។

ទន្ទឹមនឹងការសំណេះសំណាល និងថ្លែងអំណរគុណចំពោះការចូលរួមរបស់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រះសីហនុ និងស.ស.យ.ក. ទូទាំងប្រទេសលោក ហ៊ុន ម៉ានី ប្រធានសសយក បានបង្ហាញពីសុទិដ្ឋិនិយមចំពោះសមិទ្ធផលនានាកន្លងមក និងទៅអនាគត។

លោក​ ហ៊ុន​ ម៉ានី​ បានមានប្រសាសន៍បន្ថែមថា ទោះប្រឈមនឹងហានិភ័យនៃជំងឺកូវីដ-១៩ ក្តី ប៉ុន្តែទឹកចិត្ត ឆន្ទៈ សេចក្ដីក្លាហាន និងស្មារតីទំនួលខុសត្រូវរបស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប បានបង្ហាញយ៉ាងច្បាស់ពីការលះបង់ សុខសុវត្ថិភាព អមដោយស្មារតីរួមសុខទុក្ខជាមួយប្រជាជន និង
ប្រជាជាតិនៅគ្រប់កាលៈទេសៈ ទោះឈរលើមូលដ្ឋានស្ម័គ្រចិត្តក្ដី ប៉ុន្តែសកម្មភាពដែលសមាជិក សមាជិការបស់យើងគ្រប់ៗរូប បានចូលរួម និងសម្រេចបានជាបន្តបន្ទាប់ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់បំផុតរបស់រចនាសម្ព័ន្ធគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា គ្រប់រូប។

ក្នុងឱកាសនេះដែរ លោក​ ហ៊ុន​ ម៉ានី​ ក៏បានឆ្លុះបញ្ចាំងពីដំណើរឆ្ពោះទៅមុខ ដោយមានប្រសាសន៍ថា៖ «បើទោះជាក្តីស្រមៃ ផ្នត់គំនិត និងការអនុវត្តរបស់យើងជាបុគ្គលម្នាក់ៗ តែងមានភាពខុសគ្នា តែយើងត្រូវខិតខំធ្វើយ៉ាងណាបណ្តុះ និងកសាងការឯកភាពលើទស្សនជាខ្មែរ សម្រាប់ចក្ខុវិស័យវែងឆ្ងាយរបស់សង្គមកម្ពុជា»៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print