ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា សមាជិកគណកម្មធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានលើកពីគោលជំហររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម÷
១ -ត្រូវខិតខំប្រឹងប្រែងធ្វើអំពើល្អ ធ្វើកិច្ចសហការ ពង្រឹងអង្គការចាត់តាំងរបស់គណបក្ស ដោយពង្រឹង និងពង្រីកទ័ពយុវជនបក្សដើម្បីបម្រើប្រយោជន៍អោយប្រជាជន និងរក្សានិរន្តរភាពនៃសន្តិភាពក្នុងប្រទេសកម្ពុជាយើង។
២-បន្តការខិតខំរក្សាសមិទ្ធផលដែលមានស្រាប់ និងខិតខំកសាងសមិទ្ធផលថ្មី
៣-ខិតខំពង្រឹងសមត្ថភាព និងត្រូវខិតខំប្រឹងប្រែងធ្វើការ
៤-ខិតខំប្រឹងប្រែងរក្សាសាមគ្គីភាពផ្ទៃក្នុង
៥-ត្រូវមានសមូហភាពដឹកនាំ និងរក្សារបបប្រជុំតាមផែននីមួយៗ
៦-យុវជនត្រូវធ្វើការប្រមូលផ្ដុំដើម្បីរួមគ្នាធ្វើការងារដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាយើងឈ្នះ ក្នុងគោលបំនងឱ្យប្រជាជនយើងបានរស់ក្នងម្លប់សន្តិភាព
៧-ត្រូវប្រែក្លាយយុវជនយើងឱ្យទៅជាយុវជនគណបក្ស ដើម្បីរួមចំំែណែកធ្វើការងារសង្គមបម្រើប្រយោជន៍របស់ប្រជាជន និងរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។
សូមបញ្ជាក់ថា, ប្រសាសន៍ណែនាំដ៏មានអត្ថន័យនេះ ត្រូវបាន លោក អ៊ុន ចាន់ដា សមាជិកគណកម្មធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម លើកឡើងនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ២០២១ និងលើកទិសដៅការអនុវត្តបន្ត របស់ការងាររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ឆ្នាំ ២០២២ នាព្រឹកថ្ងៃ២២ ខែមករា ឆ្នាំ ២០២២ នាទីស្នាក់ការគណបក្សខេត្ត។
សូមជម្រាបជូនថា, ពិធីនេះក៏មានការអញ្ជើញជាគណៈអធិបតីពី លោក ខ្លូត ផន អនុ ប្រធានប្រចាំការ គណកម្មាធិការគណៈបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងដោយបានការចូលរួម ពីសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងសមាជិក សមាជិកាតាមបណ្ដា ក្រុង / ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ជាច្រើនរូបផងដែរ ៕
ដោយ : សិលា