អ្នកចាត់ការចាំផ្ទះក្រុម Everton លោក Duncan Ferguson បាននិយាយថា គាត់សុបិនចង់គ្រប់គ្រងក្លិបជាអចិន្ត្រៃយ៍ ប៉ុន្តែបានសារភាពថា គាត់ខ្វះបទពិសោធន៍ដើម្បីធ្វើដូច្នេះនៅពេលនេះ។ លោក Ferguson ជាអតីតកីឡាករដែលស៊ុតបញ្ចូលទីបាន៧២គ្រាប់ក្នុងការបង្ហាញខ្លួន២៧៣លើកក្នុងការប្រកួតនៅក្នុងក្លិប បានមកដឹកនាំក្រុម Everton សម្រាប់តំណែងទី២ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នបន្ទាប់ពីការបណ្តេញលោក Rafa Benitez សញ្ជាតិអេស្ប៉ាញកាលពីសប្តាហ៍មុន។
លោក Ferguson បានប្រាប់អ្នកយកព័ត៌មានមុនការប្រកួតក្នុងផ្ទះរបស់ពួកគេទល់នឹង Aston Villa កាលពីថ្ងៃសៅរ៍ថា “ខ្ញុំនឹងស្រមៃចង់ក្លាយជាអ្នកចាត់ការ Everton ប៉ុន្តែប្រាកដណាស់ ខ្ញុំមិនសូវមានបទពិសោធន៍នោះទេ។ ការងាររបស់ខ្ញុំនៅពេលនេះគឺត្រូវយកការប្រកួតនាពេលខាងមុខ រក្សាក្រុមឱ្យស្ថិតស្ថេរ ហើយក្លិបនឹងឆ្លងកាត់ដំណើរការកំណត់អត្តសញ្ញាណអ្នកគ្រប់គ្រងថ្មី។ ខ្ញុំប្រាកដថាពួកគេនឹងធ្វើបែបនោះ ហើយពួកគេនឹងនាំអ្នកចាត់ការថ្មីចូល”។បញ្ជីឈ្មោះជាច្រើនត្រូវបានបង្ហាញសម្រាប់ជាបេក្ខជននៅ Everton ចាប់តាំងពីការចាកចេញរបស់ Benitez រួមទាំងអតីតកីឡាករ Everton និងគ្រូបង្វឹក Wayne Rooney របស់ Derby County ផងដែរ។ ខណៈដែលលោក Ferguson បានបដិសេធន៍មិនធ្វើអត្ថាធិប្បាយថា តើ Rooney គឺជាអ្នកនាំមុខសម្រាប់តំណែងនេះទេ គាត់បាននិយាយថា ប្រវត្តិរបស់អតីតកីឡាករជម្រើសជាតិអង់គ្លេសជាមួយនឹងក្លិប ហើយការដឹកនាំរបស់គាត់នៅ Derby អាចដំណើរការតាមការពេញចិត្តរបស់គាត់។លោក Ferguson បាននិយាយថា “ពិតណាស់ Wayne ធ្វើបានយ៉ាងល្អនៅ Derby មែនទេ? គាត់ជាអតីតលេងនៅ Everton ដែលអ្នកគាំទ្រស្រឡាញ់គាត់។ ច្បាស់ណាស់ នោះអាចជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនជាច្រើន។ Wayne បានបង្ហាញយ៉ាងច្បាស់នៅ Derby គាត់គឺជាអ្នកគ្រប់គ្រងដ៏ល្អម្នាក់”។ជាមួយគ្នានេះលោក Rooney បាននិយាយថា “ពិតណាស់ Everton គឺជាក្លិបដែលខ្ញុំគាំទ្រពេលធំឡើង។ ខ្ញុំពិតជារីករាយណាស់ដែលបានលើកឡើងនៅក្នុងការសន្ទនាទាំងនោះ ប៉ុន្តែខ្ញុំដឹងថា Everton ដឹងថាដើម្បីមានទំនាក់ទំនងជាមួយខ្ញុំ ពួកគេត្រូវតែឆ្លងកាត់អ្នកគ្រប់គ្រងល្អ”។
បច្ចុប្បន្នក្រុម Everton មាន៦ពិន្ទុពីលើតំបន់កាត់ចោល Premier League ក្នុងចំណាត់ថ្នាក់ទី១៦បន្ទាប់ពីការប្រកួតចំនួន១៩ដែលលោក Ferguson បាននិយាយថា វាមិនល្អគ្រប់គ្រាន់។ លោក Ferguson កំពុងដឹកនាំក្រុមបណ្តោះអាសន្នបានដឹកនាំក្រុមប្រកួតជាមួយក្រុមភ្ញៀវ Aston Villa កាលពីដែលជាការដឹកនាំក្រុមក្នុងប្រកួតដំបូងប៉ុណ្ណោះ ៕ (រូបភាព ៖ CNA)