សារធាតុញៀនចូលខ្លួនយកដុំឥដ្ឋគប់ផ្ទះអតីតម្ដាយក្មេកត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ចែករំលែក៖

ខេត្តតាកែវ៖ ជាការពិតណាស់ឥទ្ធិពលនៃគ្រឿងញៀនបានធ្វើឲ្យមនុស្សជាច្រើនបាត់បង់នូវអនាគតហើយជះឥទ្ធិពលមិនល្អដល់គ្រួសារ និងសង្គមជាតិជាក់ស្ដែងបុរសម្នាក់ដែលមានសារធាតុញៀនក្នុងខ្លួនត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីបានយកដុំឥដ្ឋគប់ចូលផ្ទះអតីតម្ដាយក្មេក។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី២២ខែមករា ឆ្នាំ២០២២ កើតឡើងនៅ ភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ សមត្ថកិច្ចបានឲ្យដឹងថាជនបង្កហេតុខាងលើឈ្មោះឡេង ប៊ុនឡាយ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទីខេត្តតាកែវ ក្រោយពីរូបខ្លួនប្រើប្រាស់គ្រឿងញៀនរួចបានយកដុំឥដ្ឋគប់ចូលផ្ទះជនរងគ្រោះឈ្មោះមឿង យឿន ភេទស្រី អាយុ៦០ឆ្នាំត្រូវជាអតីតម្ដាយក្មេក មានទីលំនៅភូមិត្រាំខ្នារឃុំសូភី ស្រុកបាទី ខេត្តតាកែវ បណ្ដាលឱ្យបែកកញ្ចក់ទ្វារមួយផ្ទាំង។ ក្រោយពីកើតហេតុភ្លាមកម្លាំងសមត្ថកិច្ចនៃអធិការដ្ថាននគរបាលស្រុកបាទីបានចុះជាប់ខ្លួនជនបង្កខាងលើដើម្បីយកមកធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីកញ្ជូងទៅតុលាការចាត់វិធានការតាមនីតិវិធី៕ដោយ ស សម

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print