ក្រុមជម្រើសជាតិប្រទេស Burkina Faso បានយកឈ្នះក្រុមជម្រើសជាតិGabon ដែលមានគ្នា១០នាក់ដោយបាល់ប៉េណាល់ទីដើម្បីឈានដល់វគ្គ៨ក្រុមចុងក្រោយ ឬ ១/៤ផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ Africa Cup of Nations ក្នុងប្រទេស Cameroon បន្ទាប់ពីស្មើ ១-១។
Ismahila Ouedraogo បានស៊ុតបាល់បញ្ចូលទីឱ្យក្រុម Burkina Faso ឈ្នះបាល់ប៉េណាល់ទីក្នុងលទ្ធផល៧ទល់៦។ ក្រុមហ្គាបុងត្រូវអាជ្ញាកណ្តាលបណ្តេញកីឡាករ Sidney Obissa ចេញនៅពាក់កណ្តាលតង់ទី២ ប៉ុន្តែបានរកបានគ្រាប់បាល់តាមស្មើវិញក្នុងម៉ោងបន្ថែម នៅពេលដែលការតែតបាល់របស់ Bruno Ecuele Manga បានទៅប៉ះនឹងកីឡាករ Adama Guira ចូលទីខ្លួនឯង។ ប្រធានក្រុម Burkina Faso កីឡាករ Bertrand Traore បានខកខានស៊ុតបាល់ប៉េណាល់ទី មុនពេលស៊ុតបញ្ចូលទីនៅនាទីទី២៨។ក្រុម Burkina Faso នឹងប៉ះទុយនីស៊ី ដែលបានយកឈ្នះនីហ្សេរីយ៉ា ១-០នៅពេលប្រកួតក្នុងថ្ងៃអាទិត្យជាមួយគ្នា ក្នុងវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃសៅរ៍ ទី២៩ ខែមករាខាងមុខនេះ។
ការប្រកួតជម្រុះវគ្គ១៦ក្រុមនៅរាត្រីថ្ងៃទី២៤ មករានេះមាន២គូទៀតក្នុងការប្រជែងយកពានរង្វាន់ Africa Cup of Nations គឺក្រុមហ្គីណេ ប៉ះក្រុមហ្គាំប៊ីនៅម៉ោង១១យប់ និងក្រុមកាមេរូន ប៉ះក្រុមកូម៉ូរ៉ូសនៅម៉ោង២រំលងអធ្រាត្រ។ ក្រុមណាដែលឈ្នះនឹងត្រូវប៉ះគ្នានៅវគ្គ៨ក្រុមចុងក្រោយ ដែលពានរង្វាន់នេះកំពុងធ្វើឡើងនៅប្រទេសកាមេរូនជាម្ចាស់ផ្ទះ ៕ (រូបភាព ៖ BBC Sport)