ក្រសួងប្រៃសណីយ៍ ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា (Digital Community of Cambodia)

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការ បុគ្គលិកឯកជន និស្សិត បញ្ញវន្ត និងសាធារណជន មេត្តាជ្រាបថា ស្របតាមគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងដើម្បី គាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ក្រសួងបានបង្កើតប្រព័ន្ធ “សហគមន៍ឌីជីថលកម្ពុជា”។ ប្រព័ន្ធនេះ បង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំបុគ្គលដែលមានគុណវុឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុង ប្រទេស និងក្រៅប្រទេស ចុះឈ្មោះចូលប្រើប្រាស់ប្រព័ន្ធ ដើម្បីទទួលបានឱកាសក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ របស់ខ្លួន ឱកាសការងារល្អ ការចែករំលែកចំណេះដឹងនិងបទពិសោធទៅវិញទៅមករវាងអ្នកជំនាញ ព្រមទាំង ព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងគោលនយោបាយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានផងដែរ។

ក្រសួងសូមលើកទឹកចិត្តដល់ មន្ត្រីរាជការ បុគ្គលិកឯកជន និស្សិត បញ្ញវន្ត និងសាធារណជន ដែលមាន ជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលទាំងអស់ ចូលរួមក្នុងការប្រើប្រាស់ប្រព័ន្ធនេះ ដោយធ្វើការចុះឈោ្មះ តាមរយៈតំណភ្ជាប់ https://dcc.gov.kh។ សម្រាប់មតិកែលម្អ ឬព័ត៌មានបន្ថែមទាក់ទងនឹងរបៀបប្រើប្រាស់ សូមធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៧៦ ៦១៧១ ២០៤ ឬតាមរយៈអីមល [email protected]

សេចក្តីដូចបានជម្រាបជូនខាងលើនេះ សូមមន្ត្រីរាជការ បុគ្គលិកឯកជន និស្សិត បញ្ញវន្ត និង សាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចូលរួមប្រើប្រាស់តាមការគួរ៕

...


ដោយ , សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print