កីឡាវ៉ូវីណាម បើកយុទ្ធនាការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេក (Cambodia2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បង្ហោះនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បាន​ចាប់​ផ្ដើម​យុទ្ធ​នា​ការ​ប្រ​កួត​ជ្រើស​រើស​ជើង​ឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ របស់ខ្លួនហើយ នៅ​ព្រឹក​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅទីលាន នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ។

លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ការ​ប្រ​កួត​​ជើងឯកថ្នាក់ជាតិឆ្នាំនេះ នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃ​ទី២៤ ដល់​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដោយមានប្រតិភូ គ្រូបង្វឹក និង​កីឡា​ករ-កីឡាការិនីចូលរួមសរុប ៨៦នាក់ មកពី ៩សមាគម/ក្លិប និង​ក្រ​សួង ក្នុងនោះមានកីឡាករ ៣៤នាក់ និងកីឡាការិនី ២៤នាក់ ។
លោក អ៊ូ រតនា ប្រធានសហព័ន្ធបានគូសបញ្ជាក់ថា រយៈពេល ៣ថ្ងៃ​នេះ គឺជាឱកាសសម្រាប់បង្ហាញសមត្ថភាព និង​បច្ចេក​ទេស​របស់​កីឡា​ករ-កីឡាការិនីម្នាក់ៗ ដែលខិតខំហ្វឹកហាត់កន្លងមក ។ ដូច្នេះលោកបាន​ជំរុញឲ្យអ្នកចូលរួមទាំងអស់ ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បី​ដណ្ដើម​ជ័យ​លាភី ហើយអាជ្ញាកណ្ដាល-ចៅក្រម ក៏ត្រូវ​បំពេញ​តួនាទី​ភារកិច្ចប្រកបដោយភាពសច្ច និងយុត្តិធម៌ផងដែរ ។

លោកបន្ដថា កីឡាករ-កីឡាការិនីដណ្ដើមបានជយលាភី និង​ធ្វើបាន​ល្អក្នុង​ការប្រកួតថ្នាក់ជាតិនេះ សហព័ន្ធនឹងធ្វើការពិនិត្យ​ដើម្បីជ្រើស​រើស​ចូល​រួមក្រុមជម្រើសជាតិ ដោយមិនប្រកាន់ថា មកពីសមាគម/ក្លិប ឬខេត្ត​ណា​ឡើយ ។ ហេតុនេះកីឡាករ-កីឡាការិនី ត្រូវបញ្ចេញ​ឲ្យអស់​នូវ​សមត្ថភាពដែលខ្លួនមាន ដើម្បីមានឱកាសប្រកួតតំណាងជាតិ ពិសេស​ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ស្របតាមពាក្យស្លោកមួយ ដែលសហព័ន្ធបានរំលេចក្នុងវេទិកាប្រកួតប្រចាំឆ្នាំនេះ គឺ «កម្ពុជា​ឆ្ពោះ​ទៅ​រក​មេដាយមាសកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣»៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print