ចិនកំពុងសម្រុកបើកបនល្បែងសុីសង កាស៊ីណូ ពេញបន្ទុកនៅក្នុង ខណ្ឌកំបូល ,ពោធិ៍សែនជ័យ, ចំការមន, មានខ្នងមេៗសមត្ថកិច្ចនៅពីក្រោយខ្នង !

ចែករំលែក៖

ភ្នំពេញ៖ ក្នុងនាមសមត្ថកិច្ច ជាមន្ត្រីនគរបាលយុត្តិធម៌ ជាមេៗដឹកនាំ គួរបោះទម្លាប់ចោលទៅ ក្នុងការទាញយកប្រយោជន៍ពីការបើកបនល្បែង និងកាស៊ីណូ ល្មើសច្បាប់ ករណីនេះមាន(មេសមត្ថកិច្ច១ចំនួនតូចបំផុត) ! រហូតដល់អាជ្ញាធរមូលដ្ឋានខ្លះឈឺក្បាល ហួសចិត្តពីទង្វើនេះ។ 

តាមការពិនិត្យស្រាវជ្រាវ ជាមួយការរាយការណ៍មកផងបញ្ជាក់ថា, ការបើកបនល្បែងសុីសង កាស៊ីណូ ពេញបន្ទុកនោះ រួមមាន : 

ទី១-បន្លំបើកហាងដាក់យីហោ “សាលហ្គេមប៊ីយ៉ា ” ស្ថិតតាមបណ្តោយផ្លូវ វិមានសព ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទូបាញ់ត្រីចំនួន៣ , ប្រភេទបៀបាការ៉ាត់ចំនួន៣តុ , ប្រភេទបៀអេសភី(SP) ចំនួន៣តុ , ប្រភេទរ៉ូឡែត១ទូ , សុទ្ធតែជនជាតិចិន ចូលលេង ដាក់សន្តិសុខខ្មែរ មិនអោយខ្មែរចូលឡើយខ្លាចបែកការណ៍។

ទី២-ខាងក្រោមបន្លំបើកជាហាងផឹកសុី ជាប់ហាងដាក់យីហោ “៧៨៩ តែបារី ស្រាតែ” ស្ថិតតាមបណ្តោយផ្លូវវិមានសព ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកនៅជាន់ទី១ មានប្រភេទ(SP)១តុ , ប្រភេទបៀបាការ៉ាត់១តុ។ ពីមុនដាក់ទូបាញ់ត្រី១ ប៉ុន្តែបច្ចុប្បន្នយកទៅដាក់នៅទីតាំងខារ៉ាអូខេ “ជីងជន” តាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្បែររង្វង់មូលចោមចៅ ឬស្ពានអាកាស ។

ទី៣-មានករណីបើកបនល្បែងសុីសង ប៉ាយជាឡឹ (ប្រភេទ បៀបាការ៉ាត់) ស្ថិតនៅចំណុចផ្ទះល្វែងមួយកន្លែង ក្នុងបុរីពិភពថ្មីកំបូល១ ផ្លូវលេខ៣ ផ្ទះលេខ១៥៦ សង្កាត់កន្ទោប ខណ្ឌកំបូល រាជធានីភ្នំពេញ ចំនួន (បើក២តុ) ។ មកដល់បច្ចុប្បន្នបានដំណើរការបាន៣ថ្ងៃក្នុងថ្ងៃនេះ (២៤ មករា ២០២២) ។

សូមបញ្ជាក់ជូនផងថា, ពីដើមអ្នកបើកនេះ ជាជនជាតិចិន និងថៃ ធ្វើមេការគ្រប់គ្រងបុគ្គលិកកាសុីណូលួចលាក់,  នៅហាងវិថីមាស ទល់មុខ (អគារ ឌឺព្រីត) ជិតកោះពេជ្រ ជិតណាហ្គាវើល។ 

ជាទូទៅមានភ្ញៀវចូលលេងចាប់ពីម៉ោង៨យប់ ដល់ទល់ភ្លឺ។

ទី៤-នៅក្នុងហាង ឡឹហ្វាន់ធាន ទល់មុខអគារឌឺព្រឺត មានចិនៗអង្គុយផឹកតែនៅខាងមុខ ខាងក្នុងបើកកាសុីណូ មាន៤ទៅ៥តុ ប្រភេទបៀបាការ៉ាត់ ផ្លូវសំដៅទៅឡើងស្ពានកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

ទី៥-នៅក្នុងទីតាំងហាង វិថីមាស មានដល់៤ទីតាំង ទីតាំងកន្លែងនីមួយៗ ដាក់សន្តិសុខ ចាប់ពី២ ទៅ៣នាក់ ឬបួននាក់។ នៅក្នុងហាងវិថីមាស កន្លែងដាក់តុកាសុីណូ ១កន្លែងៗទំហំមិនតូចជាង ១០០ម៉ែត្រការ៉េ ឡើយ។ 

ទី៥-មានហាងផឹកសុីប្រមាណ៩ជាន់ ប៉ុន្តែមានកន្លែងបើបម្រើសេវាផ្លូវភេទនៅជាន់ទីប្រាំ នារីភាគច្រើនជនជាតិវៀតណាម  ម្តុំៗជិតអគារឌឺព្រីតនោះដែរតែប៉ែកខាងជំហៀងខាងក្រោម។ 

មានកន្លែងដ៏ច្រើនទៀតភាគច្រើនមេៗសមត្ថកិច្ចកាងពីក្រោយ ដល់មូលដ្ឋានហួសចិត្តក្នុងរឿងនេះ។  

ពាក់ព័ន្ធករណីនេះលោក ថេង កុសល មេប៉ុស្តិនគរបាលសង្កាត់ចោមចៅ៣ បានបញ្ជាក់ថា ចាំខ្ញុំចុះពិនិត្យមើលទីតាំងនោះសិន។ លោក ម៉ម វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចំពោះសំណួរសួរថា, តើករណីលួចបើកបនល្បែងសុីសង និងកាស៊ីណូ មានដូចខាងក្រោម 

ទី១-បន្លំបើកហាងដាក់យីហោ “សាលហ្គេមប៊ីយ៉ា ” ស្ថិតតាមបណ្តោយផ្លូវ វិមានសព ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទូបាញ់ត្រីចំនួន៣ , ប្រភេទបៀបាការ៉ាត់ចំនួន៣តុ , ប្រភេទបៀអេសភី(SP) ចំនួន៣តុ , ប្រភេទរ៉ូឡែត១ទូ , សុទ្ធតែជនជាតិចិន ចូលលេង ដាក់សន្តិសុខខ្មែរ មិនអោយខ្មែរចូល ។ 

ទី២-ខាងក្រោមបន្លំបើកជាហាងផឹកសុី ជាប់ហាងដាក់យីហោ “៧៨៩ តែបារី ស្រាតែ” ស្ថិតតាមបណ្តោយផ្លូវវិមានសព ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកនៅជាន់ទី១ មានប្រភេទ(SP)១តុ , ប្រភេទបៀបាការ៉ាត់១តុ។ ពីមុនដាក់ទូបាញ់ត្រី១ ប៉ុន្តែបច្ចុប្បន្នយកទៅដាក់នៅទីតាំងខារាអូខេ “ជីងជន” តាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្បែររង្វង់មូលចោមចៅ ឬស្ពានអាកាស ។  តើលោកអធិការមានវិធានការបែបណា? តាមប្រព័ន្ធ Telegram លោកបើកមើលតែមិនឆ្លើយតប បំភ្លឺជូនអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”បានដឹងឡើយនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ។ ដោយឡែកលោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ មិនអាចសុំការបំភ្លឺបាន ប៉ុន្តែតាមប្រព័ន្ធ Telegram លោកបើកមើលតែមិនឆ្លើយ។ 

លោក ឃឹម ស៊ុន សូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោកក៏សូមអរគុណ ការសួរចំពោះរឿងនេះ ដើម្បីទទួលបានព័ត៌មាន ចុះស្រាវជ្រាវ ដើម្បីបង្ក្រាប ។ 

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា, អរគុណការផ្តល់ដំណឹងនេះ ហើយសូមអោយសារព័ត៌មាន សរសេរតាមវិជ្ជាជីវៈ នូវការពិតងាយស្រួលដល់សមត្ថកិច្ចធ្វើការ។ 

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា, អរគុណការផ្តល់ព័ត៌មាន ខ្ញុំនឹងមានវិធានការតាមនីតិវិធី ។

លោក ថេង សុីថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានបញ្ជាក់ថា, លោកនឹងធ្វើការក្នុងរឿងនេះ ប៉ុន្តែមួយរយៈនេះមាន ភារកិច្ច ការពារគោលដៅ សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់បុគ្គលិក ណាហ្គាវើល ដែលប្រមូលផ្តុំធ្វើកូដកម្មនោះ។

សូមបញ្ជាក់ថា, អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន អាចឈឺក្បាលក្នុងរឿងចិនៗ សម្រុកបើកកាសុីណូនេះ ខណៈលេចឮថា , មានមេៗសមត្ថកិច្ចថ្នាក់លើ នៅពីក្រោយខ្នងបទល្មើសទាំងនេះ តែគេពុំដឹងថា ,មេៗសមត្ថកិច្ចមួយណា អីក៏ឃ្លានលុយមិនថ្លៃថ្នូរនេះម្លេះ ? ។

អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត” រងចាំការបកស្រាយពីសមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធ គ្រប់ម៉ោងធ្វើការ និងបន្តផ្តល់ទីតាំងការបើកបនល្បែងសុីសង និងកាស៊ីណូនេះ ជូនដល់សមត្ថកិច្ច អាជ្ញាធរ ដើម្បីមានវិធានការបង្ក្រាប។

លោក ម៉ម វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ នៅព្រលប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានប្រាប់តាម Telegram ជូនអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ថា មិនអីទេចាំយប់ហ្នឹង និងស្អែកអោយកូនចៅចុះទៅមើល៕ 

 

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print