ភ្នំពេញ ៖ ឆ្នោតវៀតណាម ឬហៅថាកន្ទុយលេខជាច្រើនកន្លែងក្នុងខណ្ឌមានជ័យ ជាពិសេសនៅក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២តែម្ដង ដែលកំពុងបើកដំណើរការលែងយ៉ាងរលូនដោយមិនខ្លាចញញេីតនិងអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចឡេីយ ។
គេសង្កេតឃេីញថា ទីតាំងកត់កន្ទុយលេខ ឬឆ្នោតវៀតណាមខុសច្បាប់ខាងលេីនេះមាននៅតាមផ្ទះតូចធំនិងបន្ទាប់ជួលតាមដងផ្លូវជាច្រេីន ជាពិសេសតំបន់ប្រជុំជន ក្បែរផ្សារបេសេ ក្បែរផ្សារដេីមថ្កូវ ក្បែររបងវត្តជាដេីម ហេីយទីតាំងខ្លះក៏ជ្រកក្រោមឆ្នោតខ្មែរដេីម្បីបំភាន់ភ្នែកសមត្ថកិច្ចផងដែរ ។
ប្រជាពលរដ្ឋសង្ឃឹមថា លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ដែលទេីបឡេីងកាន់តំណែងថ្មីៗ និងលោក ពេជ្រ កែវមុន្នី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងមានចំណាត់ការឬបង្ក្រាបឲ្យខានតែបានទៅលេីទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់នេះ ព្រោះកន្លងមក ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោល នយោបាយ ភូមិសង្កាត់មានសុត្ថិភាព ទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃដាក់ឲ្យអនុវត្តន៍។
គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារលែងល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕
ដោយ ៖ ជីម ភារ៉ា