ឧទ្ធម្ភាគចក្រថៃហោះរំលោភដែនអាកាសកម្ពុជាលើកទី២បានត្រឹមសូមទោស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ឧទ្ធម្ភាគចក្រទាំង ០២គ្រឿង បានហោះរំលោភដែលអាកាស់ ​ឆ្លងចូលក្នុងទឹកដីកម្ពុជាជម្រៅប្រហែល ២០០ម៉ែត្រ ក្នុងភូមិ     សាស្ត្រភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃនៅវេលាម៉ោង ០៣​និង២២នាទីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ មានឧទ្ធម្ភាគចក្រតម្រួតការពារព្រំដែនថៃ (ឆតដ)លេខ១២៥ ចំនួន០២គ្រឿង បានហោះឆ្លងចូលក្នុងទឹកដីខ្មែរ ជម្រៅប្រហែល ២០០ម៉ែត្រ កម្ពស់ប្រហែល ៤០០ម៉ែត្រ ត្រង់ចំណុចគោលដៅចាន់គីរី ក្នុងភូមិសាស្ត្រភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
តាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា៖ដំបូងនៅវេលាម៉ោង ០៣និង១០នាទី រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ មានឧទ្ធម្ភាគចក្រតម្រួតការពារព្រំដែនថៃ(ឆតដ)លេខ១២៥ចំនួន០២គ្រឿង បានហោះមកចុះចតក្នុងទឹកដីថៃ ក្នុងភូមិថាប់ភិក ឃុំថាប់ភិក ស្រុកអារញ្ញ ចម្ងាយពីព្រំដែនកម្ពុជា-ថៃប្រហែល ៥០០ម៉ែត្រ ទល់នឹងមុខភូមិសាស្ត្រប៉ុស្តិ៍ការពារព្រំដែនចំបក់ ស្ថិតក្នុងភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកសួង សៅ បានបញ្ជាក់ថា៖បន្ទាប់មកនៅវេលាម៉ោង ០៣​និង២២នាទីរសៀល ថ្ងៃដដែលឧទ្ធម្ភាគចក្ររបស់តម្រួតការពារព្រំដែនថៃ (ឆតដ)លេខ១២៥ទាំង០២គ្រឿងនោះ បានហោះធ្វើការត្រួតពិនិត្យតាមព្រំដែនក្នុងនោះមាន០១គ្រឿង បានហោះឆ្លងចូលក្នុងទឹកដីខ្មែរ ត្រង់ចំណុចគោលដៅចាន់គីរី ក្នុងភូមិភ្នំរូង ឃុំបឹងបេងក្នុងជម្រៅប្រហែល ២០០ម៉ែត្រ កម្ពស់ប្រហែល ៤០០ម៉ែត្រ ទិសដៅពីជើងទៅត្បូងដល់ចំណុចគោលដៅដើមខ្នុរ ក្នុងសាស្ត្រ ភូមិជ្រៃ ឃុំបឹងបេងបានចម្ងាយប្រហែល ២គីឡូម៉ែត្រ ទើបបត់ចូលក្នុងទឹកដីថៃវិញ ។
មេបញ្ជាការនគរបាលវរសេនាតូចលេខ៨១៥ បានបញ្ជាក់បន្ថែមថា៖ ក្រោយពីមានការហោះរំលោភឆ្លងដែនអាកាសនេះ តាមការទំនាក់ទំនងសួរនាំរបស់លោកវសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ចំបក់ ទៅមេបញ្ជាការតម្រួតព្រំដែនលេខ១២៥ ដែលឈរជើងប្រចាំការទល់មុខ គឺជាឧទ្ធម្ភាគចក្រតម្រួតព្រំដែនថៃ ។ជាមួយគ្នានោះ លោកមេបញ្ជាការតម្រួតការពារព្រំដែន(ឆតដ)លេខ១២៥ ក៏បានធ្វើការសុំទោស ដែលបានហោះហើរជ្រុលជ្រួស ចូលក្នុងទឹកដីកម្ពុជានេះផងដែ រ។
សួមរំលឹកថាៈនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១វេលាម៉ោង១០និង១០នាទីព្រឹក មានឧទ្ធម្ភាគចក្រថៃមួយគ្រឿង ពណ៌ត្រួយចេក-ស បានហោះឆ្លងកាត់ភូមិសាស្ត្រប៉ុស្តិ៍ការពារព្រំដែនសង្កែ និងភូមិសាស្ត្រប៉ុស្តិ៍ការពារព្រំដែន ស្ពានម៉ាឡៃ ក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅពីលិចទៅកើត ហោះរំលោភឆ្លងដែនចូលក្នុងទឹកដីកម្ពុជាជម្រៅប្រហែល ២០០ម៉ែត្រ ក្នុងកំពស់ប្រហែល ៥០០ម៉ែត្រ ។ឧទ្ធម្ភាគចក្រនេះបានហោះចេញពីចំណុចភូមិថាប់ភិកយ៉ៃ ឃុំថាប់ភិក ស្រុកអារញ្ញ ខេត្តស្រះកែវ នេះជាលើកទី២ហើយដែលឧទ្ធម្ភាគចក្ររបស់ប្រទេសថៃហោះរំលោភដែលអាកាស់ចូលមកទឹកដីកម្ពុជា៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print