អង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ គ្រោងនិងធ្វើការពង្រើកផ្លូវជាង១ពាន់ម៉ែត្រក្នុងក្រុងព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ដើម្បីចូលរួមចំណែកកែលម្អហេដ្ឋារចនាសម្ព័ន្ធកែលម្អសោភ័ណភាពក្នុងក្រុង-ខេត្តព្រះវិហារ ជាពិសេសលើបញ្ហាផ្លូវគមនាគមន៍ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ អង្គភាពមន្ទីរសាធារណការខេត្តគ្រោងនិងរៀបចំធ្វើការស្ថាបនាកែលម្អពង្រើកផ្លូវក្រាលកៅស៊ូដែលមានប្រវែងជាង១ពាន់ម៉ែត្រ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សំ រាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹងជញ្ជូនខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។ លោកបានបន្តថា ផ្លូវដែលគ្រោងនិងពង្រើកគឺចាប់ផ្តើមធ្វើរង្វងមូលនាគព័ន្ធដល់ផ្លូវភ្លោះ(ផ្លូវព្រះខ័ណ្ឌ) ដែលមានប្រវែងជាង១ពាន់ម៉ែត្រ។

គួររំលឹកថា កាលពីម្សិលមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍លោកឡើងនៅក្នុងហ្វេសប៊ុកសម្តេចពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដល់ជឿនលឿនបំផុតនៅខេត្តព្រះវិហារ ជាពិសេសបញ្ហាផ្លូវគមនាគមន៍បានកសាងស្ថាបនាផ្តល់ជាមធ្យាបាយដល់ប្រជាពលរដ្ឋជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ធ្វើដំណើរប្រកបដោយសុវត្ថិភាពក៏ដូចជាមាន ភាពងាយស្រួលជាងមុខៗកន្លងទៅ តាមរយៈការខិតខំរបស់សម្តេចក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត ពិសេសខាងជំនាញខាងសាធារណការខេត្តព្រះវិហារនេះតែម្តង។

សម្តេចបានមានប្រសាសន៍ថា ពីមុនយើងធ្វើដំណើរមានរយៈពេលយូរពីភ្នំពេញទៅខេត្តព្រះវិហារប្រើពេល១ថ្ងៃពេញ និងឆ្លងកាត់ផ្លូវដល់លំបាក់តែពេលនេះយើងអាចធ្វើដំណើរទៅមកតែក្នុងរយៈពេល១ថ្ងៃ ហើយប្រើពេលតែ៤ម៉ោងប៉ុណ្ណោះ។

បច្ចុប្បន្នក្រុងព្រះវិហារបើទោះជានៅឆ្ងាយពីរាជធានីភ្នំពេញ ប៉ុន្តែខេត្តមួយនេះបាននិងកំពុងអភិវឌ្ឍន៍បានយ៉ាងឆាប់រហ័សដោយមិននឹកស្មានដល់ទាំងផ្លូវជាតិ ទាំងផ្លូវដែលបានស្ថាបនា នៅក្នុងក្រុងរួមទាំងរៀបចំប្រព័ន្ធលូ ការកែលម្អសួនច្បារសាធាណរៈឲ្យមានសោភ័ណភាព គួរជាទីចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ស្ថិតនៅក្រោមការព្រឹងប្រែង យកចិត្តទុកដាក់ពីលោកអភិបាលនៃគណៈអភិបាលខេត្តជាមួយ និងជំនាញមន្ទីរពាក់ព័ន្ធដូចជាខាងសាធារណការនេះជាដើម ទទួលខុសត្រូវខ្ពស់លើកការកសាង ស្ថាបនា ទាំងផ្លូវក្រាលគ្រួសក្រហម ផ្លូវក្រាលកៅស៊ូ បំណ្តាញប្រព័ន្ធលូបណ្តោះទឹក កែលម្អនិងសាងសង់ថ្មី នៅសួនច្បារសាធារណៈ ជាមួយនិងការងារផ្សេងទៀត អភិវឌ្ឍន៍ក្នុងខេត្តដើរតួយ៉ាងសំខាន់ជាសេនាធិការឲ្យ អភិបាលនៃគណៈអភិបាលខេត្ត ជាពិសេសអ្នកខេត្តព្រះវិហារនិងស្វាគមន៍គាំទ្រចំពោះគម្រោងដែលអង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារគ្រោងនិងធ្វើការ ពង្រើកផ្លូវក្នុងក្រុងជាង១ពាក់ម៉ែត្រ ក្នុងសប្តាហ៍ទី១ នៃខែឧសភាខាងមុខនេះ៕

20160420191204

20160420191204 (1)

ដោយ៖ សុខ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print