ប្រជ្រៀតជាន់លើគ្នាស្លាប់៦នាក់និងរបួសជាច្រើននៅកាមេរូន

ចែករំលែក៖

នៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់អាហ្វ្រិក (AFCON) វគ្គ១/៨ ក្រុមជម្រើសជាតិ កាមេរូន(Cameroon) បានយកឈ្នះក្រុមភ្ញៀវ Comoros ក្នុងលទ្ធផល២-១ ដណ្តើមបានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប៉ុន្តែជ័យជម្នះនោះមិនបានសប្បាយរីករាយពេញលេញនោះឡើយដោយសារតែក្រុមអ្នកគាំទ្របានស្លាប់និងរបួសជាច្រើន ដោយសារតែការប្រជ្រៀតជាន់លើគ្នាបណ្តាលឱ្យអ្នកគាំទ្រ៦នាក់ស្លាប់ និងមនុស្សជាច្រើនកំពុងតែជួយសង្គ្រោះ។ គ្រូពេទ្យនៅមន្ទីរពេទ្យ Messassi ជិតពហុកីឡដ្ឋាន Olembe បានប្រកាសឱ្យដឹងថា បានទទួលអ្នករងរបួសធ្ងន់ជាច្រើន នាក់។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា មានមនុស្ស៤០នាក់ស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ ក្នុងនោះមានទាំងកុមារផងដែរ។ សូមបញ្ជាក់ថា ពហុកីឡដ្ឋានអាចទទួលអ្នកគាំទ្របាន៦០ពាន់នាក់ ប៉ុន្តែបានទទួលអ្នកចូលទស្សនាផ្ទាល់តែ៨០%ប៉ុណ្ណោះ ដោយសារតែកូវីដ-១៩ ។ ប៉ុន្តែមានអ្នកគាំទ្ររហូតដល់ទៅជាង៥០ពាន់នាក់ទើបបង្កឱ្យមានការប្រជ្រៀតជាន់លើគ្នា បង្កឱ្យមានអ្នកស្លាប់និងរបួសជាច្រើន៕ ដោយសាធី
រូបថត៖theguardian.com


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print