កម្លាំងទាហាន Burkina Faso កាលពីថ្ងៃទី ២៤ខែមករា បានដកតំណែងប្រធានាធិបតី Roch Mac Kabore ផ្អាកដំណើរការរដ្ឋធម្មនុញ្ញ រំលាយរដ្ឋសភា និងរដ្ឋាភិបាល ហើយបានបិទព្រំដែនទាំងអស់។ ពិភពលោកបានប្រតិកម្មចំពោះការធ្វើរដ្ឋប្រហារដោយយោធានៅក្នុងតំបន់អាហ្វ្រិកខាងលិច ដោយអំពាវនាវដល់យោធា ដោះលែងប្រធានាធិបតីនិងមន្ត្រីរដ្ឋាភិបាល។ វិវាទនយោបាយបានបង្ហាញយ៉ាងច្បាស់នៅក្នុងប្រទេសនេះ ដោយពលរដ្ឋជាច្រើនបាននាំគ្នាធ្វើមហាបាតុកម្មនៅក្នុងរដ្ឋធានី Ouagadougou នៃប្រទេស Burkina Faso ប្រឆាំងការដឹកនាំរបស់ប្រធានាធិបតី Marc Christian Kabore ។ ស្ថានភាពនយោបាយនៅតំបន់អាហ្វ្រិកខាងលិចកាន់តែអាក្រក់ ក្រោយមានការធ្វើរដ្ឋប្រហារជាច្រើនកើតឡើង ក្នុងនោះមានប្រទេសម៉ាលី និង Guinea ។ ការធ្វើរដ្ឋប្រហារជាផ្លូវការនៅក្នុងប្រទេស Burkina Faso ធ្វើឡើងនៅយប់ថ្ងៃទី ២៤ខែមករា ក្រោអគ្គមេបញ្ជាការកងទ័ព ឧត្តមសេនីយ៍ Paul-Henri Sandaogo Damiba បានចុះហត្ថលេខា ផ្អាកដំណើរការស្ថាប័នទាំងអស់ ហើយការផ្អាកនោះត្រូវបានមន្ត្រីយោធាអានតាមកញ្ជក់ទូរទស្សន៍នៅយប់ថ្ងៃទី២៤ខែមករា។ ស្ថានភាពនៅក្នុងប្រទេស burkina faso ពិតជាអសន្តិសុខនិងគួឲ្យបារម្ភបំផុត។ អគ្គលេខាធិកាអង្គការសហប្រជាជាតិ លោក Antonio Guterres អំពាវនាវដល់ភាគីទាំងសង្ខាងរក្សាការអត់ធ្មត់ និងផ្តលសុវត្ថិភាពដលប្រធានាធិបតី និងរក្សាសន្តិសុខប្រទេសជាតិ ចៀសវាងហេតុការកាន់តែអាក្រក់ជាងនេះ។ សហគមន៍សេដ្ឋកិច្ចទ្វីបអាហ្វ្រិក (ECOWAS) និងសហគមន៍អាហ្វ្រិក (AU) ក៏បានលើកឡើងពីវិបត្តិនៅក្នុងប្រទេស Burkina Faso ដោយបានថ្កោលទោសយ៉ាងខ្លាំង ដល់កម្លាំងយោធាដែលបានធ្វើរដ្ឋប្រហារ ។ ជាមួយគ្នានេះដែរអាមេរិកក៏បានអំពាវនាវដល់កម្លាំងយោធា ដោះលែងប្រធានាធិបតីនិងមន្ត្រីរដ្ឋាភិបាល ក៏ដូចជាគោរពច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ៕ដោយ៖សាធី
រូបថត៖AFP