អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់អភិបាលស្រុកតែងតាំងថ្មីត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា ជូនពលរដ្ឋឲ្យមានតម្លាភាព គុណភាព និងប្រសិទ្ធភាព

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ដើម្បីរួមចំណែកក្នុងការ អនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២លោក ថង សាវុន អភិ បាលខេត្តមណ្ឌលគិរី បានណែនាំដល់លោកអភិបាលស្រុកតែងតាំងថ្មី និងមន្រ្តីទាំងអស់ ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា ទាំងសេវាសាធារណៈ និងសេវាតម្រូវការជូនពលរដ្ឋ ឲ្យមានតម្លាភាព គុណភាព និងប្រសិទ្ធភាពអភិបាលខេត្ត បានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខ តំណែងអភិបាលស្រុកពេជ្រាដា ដែលប្រព្រឹត្តទៅនៅសាលាស្រុកពេជ្រាដា។

លោក ថង សាវុន អភិបាលខេត្ត បានស្នើដល់អភិបាលស្រុកពេជ្រាដា ដែលត្រូវបានតែងតាំងមុខតំណែងថ្មី ត្រូវបន្តសហការជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាល ស្រុក មន្ត្រីរាជការ និងសមត្ថកិច្ច នៃស្រុកពេជ្រាដា ក្នុងការអនុវត្តការងារសំខាន់ៗជាអាទិភាពរួមមាន៖ត្រូវបន្តរួមគ្នាថែ រក្សាការពារសន្តិភាពស្ថិរភាពនយោបាយស្ថិរភាពសង្គម ឲ្យបានល្អប្រសើរ,ខិតខំលើកកម្ពស់ការរក្សាសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈនៅទូទាំងស្រុក ដោយជំរុញការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិទាំង៩ នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព, ត្រូវខិតខំចូលរួមបង្រ្កាបសកម្ម ភាពបទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត, ត្រូវបន្តយកចិត្តទុកដាក់រៀបចំសោភ័ណ ភាព សណ្ដាប់ធ្នាប់អនាម័យតាមការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ, ត្រូវខិតខំលើកកម្ពស់ការគ្រប់គ្រង ចាត់ចែង និងការប្រើប្រាស់មូលនិធិស្រុកឃុំ និងថវិកាគុណប្រយោជន៍ផ្សេងៗឲ្យបានត្រឹម ត្រូវនិងបន្តខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងស្រុកឲ្យមានការអភិវឌ្ឍន៍រីក ចម្រើន។ ទន្ទឹមនឹងនេះក៏សូមឱ្យអភិបាល  ស្រុកថ្មី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចទាំងអស់ត្រូវខិតខំដោះ ស្រាយបញ្ហាទំនាស់នានាជូនពលរដ្ឋនិងត្រូវបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យបានទ្វេដង ទាំងសេវាតម្រូវការ និងសេវាសាធារណៈនានា ឱ្យមានតម្លាភាពគុណ ភាព និងប្រសិទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើអាជ្ញាធរផងដែរ។

លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា ដែលទើបឡើងថ្មី បានមានមតិប្តេជ្ញាចិត្តថា ត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លិខិតបទដ្ឋាននានា បទបញ្ជា ដែលរាជរដ្ឋា ភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្ត បានដាក់ចេញ ពង្រឹងនូវសាមគ្គីភាព ឯកភាព ជាមួយគ្រប់ថ្នាក់ គ្រប់ផ្នែក និងអ្នកពាក់ព័ន្នទាំងអស់ដើម្បីចូលរួមចំណែក អនុវត្តរក្សាឲ្យបាននូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍក្នុងស្រុកប្រកបដោយចីរភាព ត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធឲ្យបានឆាប់រហ័យ មានតម្លាភាព គុណភាពនិងប្រសិទ្ធភាពទប់ស្តាប់បង្ក្រាប បទល្មើសនានាដែលកើតឡើងក្នុងស្រុក។

សូមបញ្ជាក់ថា ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកពេជ្រាដា ក្នុងនោះ លោក វណ្ណា ម៉ាប់ អភិបាលរងស្រុកពេជ្រាដា ត្រូវបានតែងតាំងជាអភិបាល ស្រុក ជំនួសលោក មើល សឿន អភិបាលស្រុកពេជ្រាដា ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តមណ្ឌលគិរី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print