ខេត្តបាត់ដំបង៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានចុះពិនិត្យការស្ថាបនាច្រាំងស្ទឹងទប់ដីប្រវែង ១៥០ម៉ែត្រ នៅចំណុចគល់ស្ពានវត្តគរ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយរងគ្រោះបាក់ស្រុតដោយជំនន់ទឹកភ្លៀងកន្លងមក ។
នាឱកាសចុះពិនិត្យដែរនេះ ប្រធានមន្ទីរខេត្ត បានធ្វើការណែនាំ ជម្រុញឱ្យក្រុមការងារជាង ធ្វើយ៉ាងណាអនុវត្តដោយបច្ចេកទេស ធានាអោយបាននូវគុណភាពដើម្បីឱ្យសំណង់ដែលសាងសង់ជាប់បានយូរ និងពន្លឿនការងារអោយលឿនឆាប់ហើយមុនរដូវវស្សាធ្លាក់ភ្លៀងមកដល់ ។
ក្រៅពីការស្ថាបនាច្រាំងស្ទឹងសង្កែខាងលើ ក៏មានសិតជើងតេអោយចេញជាតួផ្លូវ ដើម្បីអោយប្រជាពលរដ្ឋអាច ចរាចរណ៍បានស្រួលជាងមុន ដោយមិនបាច់ភ័យនិងមានបញ្ហាធ្លាក់បង្កគ្រោះថ្នាក់ដល់ពួកគាត់៕ដោយ៖សហការី
...