ផ្ទះជាង២ខ្នង​ត្រូវភ្លើងឆេះអស់ទាំងស្រុងនៅក្រុងសិរីសោភ័ណអាជ្ញាធរ និងសមត្ថកិច្ចថាមិនបង្ករគ្រោះថ្នាក់ដល់មនុស្ស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈគួឲ្យសោកស្ដាយផ្ទះពលរដ្ឋជាង២ខ្នងត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុងកាលពីម៉ោង៤ល្ងាចថ្ងៃទី២៥ខែមករាឆ្នាំ២០២២ នៅភូមិឈូកសង្កាត់ម្កាក់ក្រុងសិរីសោភ័ណ ។

ក្នុងហេតុការណ៍នេះគេសង្កេតឃើញមានវត្ថមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ទទួលផែនការងារ គ្រប់គ្រងអាវុធជាតិផ្ទុះ ជាតិពុលនិងអគ្គីភ័យ លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ  មន្ត្រីអាជ្ញាធរ កងកម្លាំង និងអ្នកភូមិជួយអន្តរាគមន៍ពន្លត់ជាមួយនឹងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ  និងស្រុកស្វាយចេក បានគ្រប់គ្រង់ស្ថានការណ៍បាននៅម៉ោងជិត៥ល្ងាចថ្ងៃដដែល ហើយមិនបង្កឲ្យរាលឆេះទៅផ្ទះជិតនិងមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ផ្ទះត្រូវភ្លើងឆាបឆេះ១/- ឈ្មោះ មិច ប៉ា ភេទប្រុសអាយុ៥២ឆ្នាំ ជាងមាស ផ្ទះទំហំ៧មគុណ៨ម ធ្វើអំពីឈើលើថ្មក្រោម ទាំងស្រុង ខូចខាតសម្ភារៈទ្រព្យសម្បតិ្ត មានមាស ១០តម្លឹង,ប្រាក់ថៃ៧០ម៉ឺនបាត,ប្រាក់អាមេរិក៧ម៉ឺន៨ពាន់ ដុល្លា,ប្រាក់ខ្មែរ២០លានរៀល។២/-ផ្ទះរបស់ឈ្មោះវុន អួន ភេទប្រុសអាយុ៧៤ឆ្នាំ ទំហំ៧មគុណ៨ម ធ្វើអំពីឈើលើថ្មក្រោម ទាំងស្រុង ខូចខាតសម្ភារៈទ្រព្យសម្បតិ្ត មានមាស៩ជី,ប្លាទីន៥ជី,ប្រាក់ខ្មែរ៨០ម៉ឺនរៀល,ប្រាក់ថៃ២,៥០០បាត។ទី៣ផ្ទះរបស់ឈ្មោះ ឃ្លឿម ទូច ភេទស្រី អាយុ៥២ឆ្នាំ ទំហំ៧មគុណ៦ម ធ្វើអំពីឈើលើថ្មក្រោម ខូចខាតជញ្ជាំង១ចំហៀង ។

លោកស្នងការរងប៊ុន ផេង បានបញ្ជាក់ថា៖ តាមការបំភ្លឺពីប្រជាពលរដ្ឋនៅទីនោះ ដំបូងភ្លើងបានឆាបឆេះចេញពីផ្ទះរបស់ឈ្មោះ មិច ប៉ា នៅជាន់លើ ដោយសារទុស្សេខ្សែភ្លើងដាច់ធ្លាក់ចំពូក ដោយម្ចាស់នៅក្រោមផ្ទះកំពុងធ្វើត្រីប្រហុក មិនបានដឹង ទាល់តែភ្លើងឆាបឆេះសន្ធោសន្ធៅ ទើបមានការភ្ញាក់ផ្អើល បន្ទាប់បានរាដាលទៅផ្ទះទី២ឈ្មោះវុន អួន ទាំង២ផ្ទះនេះឆេះទាំងស្រុង និងទី៣ឈ្មោះ ឃ្លឿម ទូច ឆេះអស់ជញ្ជាំង១ចំហៀង។ក្នុងករណីអគ្គីភ័យនេះ យើងបានប្រើប្រាស់រថយន្តចំនួន០៥គ្រឿង ក្នុងនោះបាញ់ទឹកអស់ចំនួន៤គ្រឿង ដោយគ្រប់គ្រង់ស្ថានការណ៍បានទាំងស្រុងនៅម៉ោងជិត៥ល្ងាចដដែល ហើយមិនបង្កឲ្យរាលឆេះទៅផ្ទះជិតខាងនោះឡើយ។

វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print