ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តតាកូម៉ាបត់ឆ្លងផ្លូវបណ្ដាលឱ្យបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តTOYOTA TACOMA ដែលកំពុងបើកបត់ឆ្លងផ្លូវចំពីចំហៀងពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលបោកនឹងថ្នល់រងរបួសអ្នកបើកយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវឧកញ៉ា
ម៉ុងរិទ្ធី កែងនឹងផ្លូវលេខ១០១៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្ត TOYOTA TACOMA ពណ៌ស មួយគ្រឿងពាក់ស្លាកលេខរដ្ឋ13-2-0403បើកតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី​ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃទៅផ្លូវលេខ១០១៥ តែទើបបត់បានពាក់កណ្ដាលផ្លូវ ក៏មានម៉ូតូមួយគ្រឿងម៉ាកMXKING ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1IN-9030 ជិះដោយបុរសម្នាក់បញ្រ្ចាសទិសដៅគ្នាពីលិចទៅកើត ជ្រុលទៅបុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលបោកទៅនឹងថ្នល់រងរបួសអ្នកជិះយ៉ាងធ្ងន់ធ្ងរ។ ភ្លាមៗនោះក៏មានរថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print