បុរសម្នាក់ទំនងជាបែកថ្នាំដើរប្រមូលសម្លៀកបំពាក់និងគ្រែម្ចាស់ផ្ទះជួលដុតកម្ទេចចោលត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ទំនងជាបែកថ្នាំបានដើរប្រមូលយកសម្លៀកបំពាក់អ្នកជិតខាត និងគ្រែម្ចាស់បន្ទប់ផ្ទះជួលទៅដុតកម្ទេចចោល និងបានយកដុំថ្មព្រមទាំងកាំបិតដេញគុបប្រជាពលរដ្ឋជិតខាង កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចប្លុកបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ដោយមិនមានមូលហេតុ ។

ក្រោយពីមានហេតុការណ៍កើតឡើងប្រជាពលរដ្ឋជិតខាងបាននាំគ្នាឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធី រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ផ្ទះជួលក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនរងគ្រោះជាម្ចាស់បន្ទប់ផ្ទះជួលមានឈ្មោះ ម៉ៅ ចំរើន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ធ្វើការក្រុមហ៊ុន មានទីលំនៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ ។

ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហើយបានមកជួលបន្ទប់របស់ជនរងគ្រោះស្នាក់នៅជាច្រើនខែមកហើយ ។ លុះមកដល់ថ្ងៃកើតហេតុទំនងជាជនសង្ស័យបែកថ្នាំ ក៏បានដើរប្រមូលសម្លៀកបំពាក់អ្នកជិតខាង និងគ្រែម្ចាស់បន្ទប់ផ្ទះជួលទៅដុតកម្ទេចចោល ។ មិនតែប៉ុណ្ណោះជនសង្ស័យបានដើរប្រមូលដុំថ្ម, ដុំឥដ្ឋ និងកាំបិតដេញគុបប្រជាពលរដ្ឋជិតខាងថែមទៀត ។ ក្រោយមកទើបប្រជាពលរដ្ឋសហការគ្នាឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យប្ររគល់ទៅឲ្យសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

20160420185928 (2)

20160420185928

ដោយ៖ ស្អាងជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print