អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមធ្វើជាវាគ្មិនក្នុងសន្និសីទជាតិស្តីពីលទ្ធផល និងផលជះនៃការអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២នេះ​ បានអញ្ជើញចូលរួមធ្វើជាវាគ្មិន ក្នុងសន្និសីទជាតិ ស្តីពីលទ្ធផល និងផលជះនៃការអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ “តើការគ្រប់គ្រងសាលារៀន ធ្វើឱ្យសាលារៀនផ្លាស់ប្តូរដោយរបៀបណា-ករណីខេត្តព្រះសីហនុ” ដើម្បីចែករំលែកឧត្តមានុវត្តនៃវិស័យអប់រំ ដែលជាលទ្ធផលកើតឡើងពីការរួមគ្នាធ្វើការជាអន្តរវិស័យ នៅកម្រិតថ្នាក់ក្រោមជាតិ និងតាមសហគមន៍សាលារៀន នាឱកាសដ៏មានសារៈសំខាន់នេះ ។ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពីរដ្ឋបាលខេត្ត​ព្រះសីហនុ​។

ក្នុងឱកាសនោះ លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ បានឱ្យដឹងថា ខេត្តព្រះសីហនុ​ មានសាលារៀនសរុបចំនួន ១០២(ឧបសម្ព័ន្ធ២សាលា មានបុគ្គលិកអប់រំក្របខណ្ឌសរុបចំនួន ២.០៤០នាក់ ស្រី៩៤២នាក់ សិស្សសរុបចំនួន ៤៣.៥៩៩នាក់ ស្រី២១,៧៣៤នាក់ ។​ សាលារៀនឯកជនសរុបចំនួន ២៩សាលា មានបុគ្គលិកសសរុបចំនួន ៦៤៩នាក់ ស្រី ៣៥៩នាក់ និងមានសិស្សសរុប៨,២៩៣នាក់ ស្រី៣,៩៥៥នាក់ ។ សាកលវិទ្យាល័យឯកជនមាន ចំនួន៣បុគ្គលិកសរុបចំនួន ២១៣នាក់ ស្រី ៤៦ នាក់និងមាននិស្សិតសរុបចំនួន ១,៩៨៩នាក់ ស្រី១,២៦៤នាក់ ។

លោកអភិបាលខេត្ត​ បានបង្ហាញជូនអំពីលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៃផលជះក្រោយកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡានៅឆ្នាំដំបូងនិង នៅឆ្នាំចុងក្រោយ ក្នុងក្របខណ្ឌទូទាំងខេត្តដូចខាងក្រោម ៖
-ឆ្នាំសិក្សា២០១៣-២០១៤(ឆ្នាំដំបូង)៖ សិស្សប្រឡងជាប់ទាំង២លើកបាន៣៨% សិស្សជាប់
និទ្ទេសA៖ គ្មាន និទ្ទេសB ៣នាក់ និទ្ទេសC ១០ នាក់ និទ្ទេស ៣៦នាក់ និងនិទ្ទេសE ៤៩០នាក់ ។
-ឆ្នាំសិក្សា២០២០-២០២១(ឆ្នាំចុងក្រោយ)សិស្សប្រឡងជាប់៧៥.៦៧% សិស្សនិទ្ទេស A ២០ នាក់ និទ្ទេសB ៦៧នាក់ និទ្ទេសC ១៧០នាក់ និទ្ទេសD ៣៧២នាក់ និងនិទ្ទេស E ៣៩៤នាក់ ។

លោក​ គួច​ ចំរើន​ បានបន្ថែមថា ទន្ទឹមនឹងនេះការសិក្សាតាមប្រព័ន្ធOnline ក្នុងបរិបទកូវីដ-១៩ រដ្ឋបាលខេត្តបានគាំទ្រដល់មន្ទីរអប់រំ យុវជន និងកីឡា ណែនាំឱ្យសាលារៀបចំការបង្រៀន និងរៀនតាមប្រព័ន្ធ Onlie ក្នុងនោះមត្តេយ្យសិក្សា៧៣,៨០% បឋម សិក្សា ៧៨,៦១% និងមធ្យមសិក្សា៨៣,៤៣%។ ចំពោះការបំប៉នប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគាំទ្រដល់ការបង្រៀន និងរៀនពីចម្ងាយរដ្ឋបាលខេត្ត បានគាំទ្រ និងលើកទឹកចិត្តដល់មន្ទីរអប់រំ យុវជន និង កីឡា ក្នុងការរៀបចំចងក្រងសាលារៀនទាំង ១០២ ទៅជា៣បណ្តាញ ដើម្បីបំប៉នប្រព័ន្ធព័ត៌មានវិទ្យា និងការអនុវត្តគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា SEIP ក្នុងឆ្នាំសិក្សាកន្លងមក ព្រមទាំងគម្រោងកែលម្អការអប់រំចំណេះទូទៅ (General Education Improvement Project) សម្រាប់ឆ្នាំសិក្សា២០២២-២០២៧ ដោយបានជួយបំប៉ន គ្រូចំនួន ៣១៧នាក់ ដើម្បីគាំទ្រ ដល់ដំណើរការបង្រៀន និងរៀនតាមOnline ដល់សាលារៀនទាំង១០២ ។

លោកអភិបាលខេត្ត​ បានបញ្ជាក់ថា តាមលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្រោយកំណែទម្រង់(ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២១ ) និងការបង្រៀននិងរៀនតាមOnlineក្នុងបរិបទកូវីដ-១៩ បានបង្ហាញថា លទ្ធផលសិក្សារបស់សិស្សនៅខេត្តព្រះសីហនុមានការកើនឡើងទៅតាមឆ្នាំសិក្សានីមួយៗ បានយ៉ាងឆាប់រហ័ស។ លទ្ធផលទាំងនេះកើតឡើងដោយសារការខិតខំប្រឹងប្រែងសហការគ្នារវាងអ្នកពាក់ព័ន្ធក្នុងវិស័យ និងអន្តរវិស័យ តាមគន្លងផ្លូវត្រឹមត្រូវ ធ្វើកិច្ចការដែលត្រូវធ្វើ និងការខិតខំប្រឹងប្រែង របស់លោកគ្រូ អ្នកគ្រូ គណៈនាយក គណៈកម្មការ គ្រប់គ្រងសាលា សហគមន៍និងមាតាបិតាសិស្ស ស្របតាមកំណែ ទម្រង់របស់ ក្រសួងអប់រំ យុវជន និងកីឡា ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល និង ឆ្លើយតបទៅនឹងការសិក្សាក្នុងបរិបទថ្មីនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ផងដែរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print