រុស្ស៊ីបានដាក់ពង្រាយកម្លាំងទាហានឆ័ត្រយោងទៅកាន់ប្រទេស Belarus នៅថ្ងៃទី២៦ខែមករា ។ កន្លងមក រុស្ស៊ីក៏បានបញ្ជូនកម្លាំងទាហានថ្មើរជើង កងកម្លាំងកាំភ្លើងធំ ទាហានជើងទឹកវាយឡើងគោកទៅចូលរួមសមយុទ្ធក្នុងប្រទេសបេឡារូសនាដើមខែកុម្ភៈឆ្នាំ២០២២ផងដែរ។ រុស្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធក្នុងថ្ងៃទី២៦ខែមករា ក៏ដូចជាបានបញ្ជូនកម្លាំង និងយន្តហោះចម្បាំង ជាច្រើនទៅកាន់ប្រទេសបេឡារូស ដើម្បីត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅដើមខែក្រោយ។ ជាមួយគ្នានេះដែរ រុស្ស៊ីបានបញ្ជូនយន្តហោះចម្បាំង Su-35 ទៅកាន់ប្រទេសបេឡារូសដើម្បីធ្វើសមយុទ្ធ។ ចំណែកប្រទេសអ៊ុយក្រែនវិញបានត្រៀមកាំជ្រួចមីស៊ីល២០ពាន់គ្រាប់ ដើម្បីទប់ទល់ជាមួយរថក្រោះ រថពាសដែករបស់រុស្ស៊ី ។ ជាមួយនឹងកាំជ្រួចមីស៊ីលប្រឆាំងរថក្រោះទាំងនោះ គឺអាចកម្ទេចរថក្រោះរុស្ស៊ីពេលចូលឈ្លានពានទឹកដីអ៊ុយក្រែន។ ប្រភពព័ត៌មានបានឱ្យដឹងថា កាំជ្រួចមីស៊ីលប្រឆាំងរថក្រោះដែលលោកខាងលិចផ្តល់ឱ្យជិត៤០០០ពាន់គ្រឿង អាចបញ្ចៀសការវាយប្រហារចំគោលដៅ ប្រភេទ Javelin និង NLAW ។ ទាំងនោះហើយដែលអាចជួយដល់អ៊ុយក្រែនយកប្រៀបទៅលើទាហានរុស្ស៊ី ។ ស្ថានភាពរវាងរុស្ស៊ីនឹងអ៊ុយក្រែនកាន់តែតានតឹង ហើយបណ្តាប្រទេសនៅជុំវិញពិភពលោកបាន សម្រេចកោះហៅមន្ត្រី ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែន ដោយខ្លាចផ្ទុះសង្គ្រាម ត្រូវជាប់គាំងនៅទីនោះមិនអាចចាកចេញបាន ៕ ដោយសាធី
រូបថត៖Tran Hieu/VNA