ត្រូវតែធ្វើការវះកាត់ដើម្បីផ្លាស់ប្តូរភេទទើបទទួលស្គាល់ភេទ

ចែករំលែក៖

ពលរដ្ឋភេទទីបីនៅកោះហុងកុង ប្រទេសចិន នឹងមិនទទួលស្គាល់ ភេទជាផ្លូវច្បាប់នោះឡើយប្រសិនបើមិនវះកាត់កែភេទនោះទេ។ នេះជាការសម្រេចរបស់តុលាការហុងកុងនាថ្ងៃទី២៦ខែមករាឆ្នាំ២០២២។ នៅក្នុងសេចក្តីសម្រេចខាងលើរបស់តុលាការ ក្រោយពេលបុរស(ភេទទីបី) ឈ្មោះQ និង Henry Tse បានចោទប្រកាន់រដ្ឋាភីបាលកោះហុង ដែលបានអនុញ្ញាតឲ្យតែ អ្នកភេទទីបីដែលបានវះកាត់កែភេទរួច ទើបទទួលស្គាល់ជាផ្លូវការនៅលើលិខិតស្នាម ។ ទាំងនោះជាការបំពានសិទ្ធិមនុស្សយ៉ាងខ្លាំង។ តុលាការបានបញ្ជាក់យ៉ាងច្បាស់ថា ការវេះកាត់ប្តូរភេទ នឹងមានភេទដូចគ្នា ដោយមិនអាចកែប្រែបានឡើយ។ ប្រសិនបើមិនវះកាត់នោះទេ អាចនឹងបង្កភាពស្មុគស្មាញ នៅពេលដែលបុរសភេទទីបីនោះ អាចផ្លាសប្តូរភេទតាមតែចិត្តមិនច្បាស់លាស់។ នេះជាករណីប្តឹងផ្តាល់ប្រឆាំងរដ្ឋាភិបាលហុងកុងជាលើកដំបូង ក្រោយពេលលោក Henry Tseចោទប្រកាន់រដ្ឋាភិបាលកោះហុងកុង ពាក់ព័ន្ធភេទនៅក្នុងកាត់ ID ដោយបង្ខំឲ្យវះកាត់ទើបទទួលស្គាល់ភេទជាផ្លូវការ ៕ដោយ៖សាធី

 

...

រូបថត៖hongkongfp

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print