នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅស្រុកស្រីសន្ធរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអោយដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២០ និង ១០ នាទី នៅចំណុចភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ និងបន្ទាប់ពីមានប្រជាពលរដ្ឋល្អ រាយការណ៍មក និងដោយមានការឯកភាពពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ភ្លាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដឹកនាំដោយលោកវរសេនីយ៍ទោ រុន រ៉ា ឋាន: នាយរងការិយាល័យប្រឆាំងញៀន សមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០១នាក់ ប្រុស÷
ដកហូតវត្ថុតាងរួមមាន : ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៥កញ្ចប់ និងទូរស័ព្ទដៃចំនួន ០១គ្រឿង។
លុះរហូតដល់ថ្ងៃទី២៦ ខែមករាឆ្នាំ២០២២ ក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀន បានទូរស័ព្ទមកទិញថ្នាំញៀនពីជនសង្ស័យខាងលើ សមត្ថកិច្ចយើងក៏បានបន្ដធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ទៀត÷
១.ឈ្មោះ ខុន សុខា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិទ្រាស ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
២.ឈ្មោះ ស៊ីម ដន ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិជីប្រាយ ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៣.ឈ្មោះ គឹម ហ៊ាង ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃចំនួន ០៥គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ បានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីបន្តធ្វើការស្រាវជ្រាវ និងកសាងសុំណុំរឿងតាមនីតិវិធីច្បាប់ ៕

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print