ព្រះសង្ឃដែលច្រៀងលើឆាក ត្រូវបានគណៈសង្ឃសម្រេចឲ្យលាលែងពីមេគុណ

ចែករំលែក៖

123

​ជា​រឿង​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ នៅលើ​បណ្តាញ​សង្គម​ហួសចិត្ត និងរិះគន់ថា បាន​ធ្វើឲ្យប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា យ៉ាងធ្ងន់ធ្ងរ បន្ទាប់​ពី​ព្រះសង្ឃ​មួយអង្គ និមន្ត​ឡើង​ឆាក​តន្ត្រី ច្រៀង​ឆ្លងឆ្លើយ ជាមួយ​នារី បទ​“​គន់មើល​ក្នុង​សួន​” និងបទចម្រៀងជាច្រើនទៀត​។​

​បន្ទាប់ពី​បាន​បែកធ្លាយ វីដេអូ​ក្លីប ដែល​មាន​ការ​ច្រៀង​ពី​សំណាក់​ព្រះសង្ឃ​អង្គ​នេះ និង​មាន​ការ​រាំលេង យ៉ាង​សប្បាយ​ពី​ប្រជាពលរដ្ឋ រយៈពេល​ជាង​៤​នាទី​រួច​មក ព្រះសង្ឃ​អង្គ​នេះ ត្រូវបាន​គណៈសង្ឃ សម្រេច​ឲ្យ​លាលែង ពី​មេគុណ មក​ជា​ភិក្ខុ​ធម្មតាវិញ។ នេះ​បើ​តាម​ការអះអាង​ពី​លោក​សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា ថ្លែង​ប្រាប់​ដល់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​២១ មេសា​នេះ​។

​សំឡេង​លោកសេង សុមុនី៖

​សូមបញ្ជាក់​ថា ព្រះសង្ឃ​អង្គ​នេះ មាន​ព្រះនាម ឌូ វណ្ណឌឿ​ន ជា​មេគណ​ខេត្ត​កំពង់ស្ពឺ​។ ដោយឡែក សកម្មភាព​រាំច្រៀង​នេះ ត្រូវបាន​គេ​ដឹងថា ធ្វើឡើង​នៅក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី ថ្ងៃទី​៣​។

សូមស្តាប់ព្រះសង្ឃអង្គនេះ ច្រៀងទាំងស្រុង៖​

...

ដោយ៖ Post Mohachun

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print