លោក ឃួង ស្រេង នឹងអញ្ជើញក្នុងពិធីក្រុងពាលី បើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មី នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវសាលាដែក ជាប់ឃ្លាំងសាំងសូគីមិច នៅថ្ងៃអាទិត្យ៣០ មករានេះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោង នឹងសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវសាលាដែក ជាប់ខាងជើងឃ្លាំងផ្ទុកប្រេងឥន្ធនៈសូគីមិច សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បីរំដោះចរាចរនៅតំបន់នេះ ខណៈស្ពានបេតុងថ្មីឆ្លងទន្លេសាបស្ថាបនាបាន៦៣.៧%ហើយនោះ ដែលធ្វើអោយតំបន់នេះកាន់តែកកស្ទះខ្លាំង បើមិនមានស្ពានអាកាស ដើម្បីដោះទេនោះ។
ពិធីក្រុងពាលីបើកការដ្ឋាន ស្ថាបនាស្ពានអាកាសឫស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ៥នេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី ៣០ ខែមករាឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយនៅព្រឹកថ្ងៃទី៣១ មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាព បើកការដ្ឋានស្ថាបនាស្ពានអាកាសនេះជាផ្លូវការ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ មករាឆ្នាំ ២០២២នេះថា៖. ស្ពានអាកាសថ្មីដែលគ្រោងនឹងបើកការដ្ឋានស្ថាបនានៅថ្ងៃទី៣១ខែមករាឆ្នាំ២០២២នេះ ជាស្ពានអាកាសដែល មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅ ចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីដែលបាននឹងកំពុងសាងសង់បានជាង៦៣ភាគរយហើយនោះ។
លោកសាំ ពិសិដ្ឋ បានបន្តថា គម្រោងនៃការសាងសង់ស្ពានអាកាសថ្មី ហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥នេះ គ្រោងនឹងសាងសង់ ដោយប្រើរយៈពេល ១៥ខែ ពោលគឺឲ្យហើយ នៅចុងខែមេសាឆ្នាំ២០២៣នៅមុនដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ នាពេលខាងមុខ។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ស្ពានអាកាសចំនួយពីរកន្លែង នោះគឺគម្រោងសាងសង់ស្ពានអាកាសផ្លូវ២០០៤ ហោះលើមហាវិថីសហព័ន្ធរុស្សី នឹងគម្រោងសាងសង់ស្ពានអាកាសហោះលើ បណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចមកសាលាដែកជាប់នឹងខាងឃ្លាំងស្តុកប្រេងឥន្ធនៈសូគីម៉ិចខណ្ឌឫស្សីកែវនេះ ហើយគម្រោងនៃការស្ថាបនាស្ពានអាកាសទាំងពីរនេះ គ្រោងឲ្យរួចរាល់ នៅ មុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣។
សូមបញ្ជាក់ថា៖ កាលពីម្សិលមិញនេះ លោកឯក ឃុនដឿន.អភិបាលខណ្ឌឫស្សីកែវបានដឹកនាំ មន្ត្រីរបស់ខ្លួនចុះទៅរៀបចំសណ្ដាប់ធ្នាប់ សាធារណ: ទីតាំងសម្រាប់រៀបចំវេទិការ បើកការដ្ឋានសាងសង់ស្ពានអាកាស ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនេះហើយដែរ ដើម្បីបើកការដ្ឋានស្ថាបនានៅព្រឹកថ្ងៃទី៣១ មករានេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print