កងរាជអាវុធហត្ថខេត្តបញ្ជូនមនុស្សប្រុសស្រី៦នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ កងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យប្រុសស្រី៦នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរសារធាតុញៀនខុសច្បាប់
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តអោយដឹងថា ជនសង្ស័យទាំងនោះមានឈ្មោះ
ទី១ទេព ចន្នា ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

២-ឈ្មោះ នួន ហឿន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិ ព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

ទី៣ឈ្មោះ​ អែល ស្រីពៅ ភេទស្រី អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិកក់ ឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ទី៤មានឈ្មោះ សួន អានីសា ភេទស្រី អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិសាម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ទី៥ឈ្មោះ សួន សេរី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសាម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
និងទី៦មានឈ្មោះ​ កើត ចាន់ណារិទ្ធ ភេទប្រុស​ អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ប្រភពបន្តថានៅវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី២៥​ ខែមករា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក​ ស្រី​ វុត្ថា​ មេបញ្ជាការរង​ កងរាជអាវុធហត្ថខេត្ត​ និងដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង ចុះបង្រ្កាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ឈ្មោះទេព ចន្នា និងឈ្មោះ នួន ហឿន
វត្ថុតាងរួមមាន៖១-ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ ទម្ងន់ថ្នាំសុទ្ធ ០,៧១ ក្រាម បំពង់សម្រាប់ជក់គ្រឿងញៀនចំនួន ០១។

ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌ឃាត់ខ្លួនជនសង្ស័យឈ្មោះ ទេព ចន្នា  បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ អែល ស្រីពៅ ភេទស្រី អាយុ ២៥ឆ្នាំ ទើប

រហូតវេលាម៉ោង ០៦:៤៥នាទី ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

ឈ្មោះ​ អែល ស្រីពៅ ភេទស្រី អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិកក់ ឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ អែល ស្រីពៅ បានសារភាពថាខ្លួនទិញថ្នាំញៀនពីឈ្មោះ សួន អានីសា ។
រហូតដល់ម៉ោង ១០:៣០នាទីដដែល កម្លាំងកងរាជអាវុធហត្ថស្រុកស្វាយទាប កម្លាំងកងរាជអាវុធស្រុកកំពង់រោទ៍ សហការជាមួយមន្ទីរបង្រ្កាបបទល្មើស បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្រី ០១ នាក់
ឈ្មោះ សួន អានីសា ភេទស្រី អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិសាម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ឈ្មោះ សួន សេរី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសាម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ៕

ដោយ៖ យឹម សុថាន

...

វត្ថុតាងរួមមាន៖១-ក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់ធំទម្ងន់ថ្នាំសុទ្ធ ៥៣,៥០ ក្រាមទូរសព្ទចំនួន ០៣ គ្រឿងសម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន
រហូតដល់ម៉ោង ១១:៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ​ កើត ចាន់ណារិទ្ធ និងវត្ថុតាងរួមមានជញ្ជីងចំនួន១គ្រឿងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print