ទាស់សម្តីគ្នាយកកាំភ្លើងកែច្នៃបាញ់រងរបួសជើង រួចហើយជនដៃដល់រត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់បានរងរបួសជើងខណៈមានទំនាស់ពាក្យសម្តីគ្នាជាមួយបុរសម្នាក់ទៀត ហើយត្រូវបានបុរសនោះយកកាំភ្លើងកែច្នៃបាញ់គ្រាប់កាំកង់ទៅលើគូទំនាស់បណ្ដាលឱ្យរងរបួស ចំណែកជនសង្ស័យគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង២០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើនេះបង្កឡើងដោយជនសង្ស័យឈ្មោះសុខ ឌី ហៅ (តឿ) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ បានយក
កាំភ្លើងកែច្នៃដាក់គ្រាប់កាំកង់បាញ់ទៅលើជនរងគ្រោះឈ្មោះជា ចាន់រិទ្ធិ ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងលក្ខ សង្កាត់បារាយ ក្រុងដូនកែវ ខេត្តតាកែវ
ត្រូវជើងខាងស្តាំ១គ្រាប់ ពេលនេះកំពុង
សម្រាកនៅមន្ទីរពេទ្យខេត្តតាកែវ ។ ជនសង្ស័យក្រោយពីធ្វើសកម្មភាពរួចក៏បានរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថាករណីខាងលើនេះកើតឡើងដោយសារជនសង្ស័យនិងជនរងគ្រោះមានទំនាស់ពាក្យសម្តីគ្នា។
បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថក្រុងដូនកែវនិងសមត្ថកិច្ចនគរបាលក្រុងដូនកែវបានចាប់ដៃសហការគ្នាតាមស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print