ស្លាប់ និងរបួសធ្ងន់៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុផ្សេងៗគ្នាជាបន្តបន្ទាប់ នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នេះថា យ៉ាងហោចមន្ត្រីរដ្ឋបាលជលផលម្នាក់បានស្លាប់បាត់បង់ជីវិត និងប្រជាពលរដ្ឋចំនួន២នាក់ផ្សេងទៀតរងរបួដធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៣ករណី ។

សេចក្តីរាយការណ៍បន្តទៀតថា នៅវេលា៦ និង០០នាទី ព្រឹកថ្ងៃ២៩ ខែមករា ឆ្នាំ២០២២ មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ឈ្មោះ សេង ឌី ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅរាជធានីភ្នំពេញ បំរើការងារនៅខេត្តពោធិ៍សាត់ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ បណ្ដាលឲ្យរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនសង្រ្គោះ ចំណែករថយន្តបង្កបើកគេចបាត់(សមត្ថកិច្ចកំពុងស្រាវជ្រាវ)។

ប្រភពរាយការណ៍បញ្ជាក់ទៀតថា នៅវេលាម៉ោងប្រមាណជាង៨យប់ ថ្ងៃទី២៨ ខែឆ្នាំដដែល នៅចំណុចភ្នំខ្លាកូន ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរដដែល ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែរ រវាងអ្នកជិះម៉ូតូ និងម៉ូតូច្រាស់ទិសគ្នា បណ្ដាលឲ្យបុរសឈ្មោះ ឡាំ ហុន ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំកើតហេតុ បានចាំងភ្លើងហ្វាម៉ូតូភាគ្គីម្ខាងជ្រុលធ្លាក់ចិញ្ចើមផ្លូវ ដួលបោកផ្ទប់នឹងដីបណ្ដាលបាក់ឆ្អឹងជំណីខាងឆ្វេងចំនួន៤ និងឆ្អឹងដងកាំបិតផងដែរ(ធ្ងន់)ចំណែកម៉ូតូភាគ្គីម្ខាងគេចបាត់ ។

ប្រភពបញ្ជាក់បន្ថែមទៀតថា ដោយឡែកៈ កាលពីរសៀលថ្ងៃទី២៧ នៅភូមិក្រញ៉ាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ឯនេះវិញ ក៍មានគ្រោះថ្នាក់ចរាចរណ៍១ករណីទៀត រវាងអ្នកជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១០ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1C 2345 ឈ្មោះ ម៉ូក រ៉ូសេត ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ជាមួយអ្នកបើកបររថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៏ស ពាក់ស្លាកលេខ តាកែវ 3A 2131 បណ្ដាលឲ្យភាគ្គីជិះម៉ូតូរងរបួសធ្ងន់ វត្ថុតាងម៉ូតូ និងរថយន្តសមត្ថកិច្ចនគរបាលយកទៅរក្សាទុក ដើម្បីរងចាំបន្តនីតិវិធី ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print