នាយករដ្ឋមន្ត្រី បង្ខំជម្លៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ក្រោយពេលក្រុមបាតុករប្រឆាំងច្បាប់ចាប់វ៉ាក់សាំង កតព្វកិច្ច ដល់អ្នកបើកបររថយន្តទាំងអស់។
នៅថ្ងៃទី ២៩ខែមករា នាយករដ្ឋមន្ត្រី Justin Trudeau និងគ្រួសារត្រូវបានជម្លៀសចេញពីផ្ទះរបស់លោកនៅទីក្រុង Ottawa ទៅកាន់តំបន់សុវត្ថិភាព ក្នុងពេលបាតុករសម្រុកចូលទីក្រុង ដើម្បីប្រឆាំងច្បាប់ចាក់វ៉ាក់សាំងដោយបង្ខំទៅលើអ្នកបើកបររថយន្តទាំងអស់ ។
សារព័ត៌មានCBC បានផ្សាយថា នាយករដ្ឋមន្ត្រី Justin Trudeau ត្រូវបានជម្លៀសនៅព្រឹកថ្ងៃទី ៣០ខែមករា ទៅកាន់តំបន់សុវត្ថិភាពដោយបារម្ភពីបញ្ហាសន្តិសុខខណៈបាតុកម្មកើនឡើងខ្ពស់។ ប៉ុន្តែបាតុកម្មបានធ្វើឡើងដោយសន្តិភាពមិនទាន់ឃើញមានអំពើហិង្សាណាមួយផ្ទុះឡើងនៅឡើយទេ។
បាតុកម្មខាងលើដែលមានឈ្មោះថា«ក្បួនរថយន្តសេរី» ដោយក្រុមអ្នកបើករថយន្តបាននាំគ្នា បើកចូលក្នុងរដ្ឋធានី តាំងពីថ្ងៃទី២៨ខែមករា ដើម្បីប្រឆាំងនិងច្បាប់ចាក់វ៉ាក់សាំងដោយបង្ខំ។ ច្បាប់ចាក់វ៉ាក់សាំង កតព្វកិច្ច បានអនុវត្តតាំងពីថ្ងៃទី ១៥ខែមករា ក្នុងប្រទេសកាណាដា ហើយអ្នកបើករថយន្តដឹកទំនិញឆ្លងព្រំដែនអាមេរិកកាណាដា នឹងត្រូវបង្ហាញកាត់ចាក់វ៉ាក់សាំង និងការធ្វើតេស្តអវិជ្ជមាន៕ដោយ៖សាធី
រូបថត៖AFP.