បោះឆ្នោតនៅព័រទុយហ្គាល់ គណបក្សសង្គមទទួលបានជ័យជម្នះ

ចែករំលែក៖

តាមតួលេខរបស់ក្រសួងមហាផ្ទៃព័រទុយហ្គាលបានបញ្ជាក់ថា លទ្ធផលរាប់សន្លឹកឆ្នោតបាន៩៥% បង្ហាញឱ្យឃើញថា គណបក្សសង្គមរបស់នាយករដ្ឋមន្ត្រី Antonio Costa នាំមុខក្នុងការបោះឆ្នោតសភាប្រទេសនេះ ដោយទទួលបានសំឡេងគាំទ្រជាង ៤២% ។

តាមលទ្ធផលស្ទង់មតិបង្ហាញឱ្យឃើញថា គណបក្សសង្គមរបស់នាយករដ្ឋមន្ត្រី Antonio Costa ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតមុនពេលកំណត់កាលពីថ្ងៃទី៣០ខែមករា ។
ក្រោយគណបក្សសង្គមទទួលបានជ័យជម្នះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានជូនពរ អបអរសាទរ។ នៅលើបណ្តាញសង្គម Twitter នាយករដ្ឋមន្ត្រីអេស្ប៉ាញបានសរសេរថា «ខ្ញុំសូមជូនពរដល់លោក Antonio Costa ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋព័រទុយហ្គាល់ឲ្យបន្តដឹកនាំប្រទេស។
តាមតួលេខប្រកាសដោយក្រសួងមហាផ្ទៃព័រទុយហ្គាល់ក្រោយរាប់សន្លឹកឆ្នោតបាន៩៥% បង្ហាញឱ្យឃើញថា គណបក្សសង្គមបាននាំមុខដោយទទួលបានសំឡេងគាំទ្រជាង៤២% ។ បន្ទាប់មកគឺគណបក្សសង្គមប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រ ២៩%៕ ដោយសាធី

...


រូបថត៖AFP/TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print