នគរបាលប៉ុស្ថិ៍ស្ទឹងកាច់ចាប់ឃាត់ខ្លួនជនសង្ស័យ០៤នាក់តាមពាក្យបណ្ដឹងរួចបញ្ជូនទៅអធិការស្រុកសាលាក្រៅ

ចែករំលែក៖

ខេត្តប៉ៃលិន÷យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនគរបាលប៉ុស្ថិ៍ឃុំស្ទឹងកាច់បានឲ្យដឹងថា÷នៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២២ ករណី១ដោយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្ដឹងមានហិង្សារដោយចេតនាមានស្ថានទម្ងន់ទោសចំនួន ០១ករណី កើតឡើងកាលពីវេលាម៉ោង ០០និង០០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះសំណាក់ព្រំមាស ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្តកិច្ចមន្ត្រីជំនាញប៉ុស្ថិ៍មូលដ្ឋានបានបន្ដថា÷ជនរងគ្រោះចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១/ជនរងគ្រោះឈ្មោះ ចាន់ថា ធា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(រងរបួសក្បាល)។
ទី២/ជនរងគ្រោះឈ្មោះ សារិន ចេក ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(រងរបួសដៃឆ្វេង)

បើតាមសំដីជនរងគ្រោះឈ្មោះ ចាន់ថា ធា និងមិត្តភក្ដិបានរៀបរាប់ថា÷ខ្លួនបានចេញពីកម្មវិធីជប់លៀងនៅកាសុីណូ ញ៉ូវហ្វ័ធូណា ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានជិះម៉ូតូចេញទៅការដ្ឋាននៅស្រុកសាលាក្រៅ តែពេលជិះម៉ូតូដល់ផ្ទះសំណាក់ព្រំមាស ក៏មានម៉ូតូ ០២គ្រឿង ជិះតាមពីក្រោយខ្ញុំក៏បាន មកដល់ជិះទទឹមម៉ូតូពួកខ្ញុំ ស្រាប់តែដកកាំបិតកាប់មកលើរូបខ្ញុំ៣កាំបិតតែត្រូវ
១កាំបិតចំដៃឆ្វេង ពេលនោះមានបក្សពួកជនបង្កម្នាក់ទៀតបានទាញខ្សែរក្រវ៉ាត់វ៉ៃចំក្បាលមិត្តខ្ញុំម្នាក់ទៀតបណ្ដាកឲ្យ
រងរបួសក្បាល (មូលហេតុៈថាកាប់និងវ៉ៃច្រឡំមនុស្ស)នេះជាសំដីជនសង្ស័យសារភាព នៅមុខសមត្តកិច្ច។

ក្រោយពីទទួលពាក្យបណ្ដឹងហើយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុក ចុះស្រាវជ្រាវរកមុខសញ្ញាដែលបង្ករនោះនិងឃាត់ខ្លួនបានភ្លាមៗនៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃខែឆ្នាំដដែល ព្រមទាំងឃាត់ខ្លួនជនដៃដល់បានចំនួន ០២នាក់ បក្សពួកចំនួន ០៤នាក់ទៀត។

ជនដៃដល់ចំនួន ០២នាក់មានឈ្មោះ៖
ទី ១/ជនដៃដល់ឈ្មោះ ហាក់ ប៊ុនសៀង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ទី២/ជនដៃដល់ឈ្មោះកែវ ថាវី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
+បក្សពួកជនដៃដល់ចំនួន ០៤នាក់មានឈ្មោះ៖
១/ឈ្មោះ ផាត ធា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ទី ២/ឈ្មោះ វួន សុវណ្ណរ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ទី៣/ឈ្មោះ រឹម រិត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ទី៤/ឈ្មោះ សុខ វីន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បច្ចុប្បន្ន៖ ជនបង្ករ និងបក្សពួកខាងលើ ត្រូវបានឃាត់ខ្លួនយកមកស្នាក់ការប៉ុស្ថិ៍ឃុំស្ទឹងកាច់ មកសួរនាំរួចក៏បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

...


ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print